VOV WorldVOV World
គំរោងការណ៍កោះយុវជនក្នុងទូទាំងប្រទេសដំណាក់កាលឆ្នាំ ២០១៣-២០២០
27/06/2014 07:28
(VOVworld) – គំរោងការណ៍កោះយុវជនក្នុងទូទាំង ប្រទេសដំណាក់កាលឆ្នាំ ២០១៣-២០២០ បាន ចាប់ផ្តើមលាតត្រដាង។
គំរោងការណ៍កោះយុវជនក្នុងទូទាំងប្រទេសដំណាក់កាលឆ្នាំ ២០១៣-២០២០
គំរោងការណ៍កោះយុវជនក្នុងទូទាំងប្រទេសដំណាក់កាលឆ្នាំ ២០១៣-២០២០ (Image: VNA) (VOVworld) – គំរោងការណ៍កោះយុវជនក្នុងទូទាំងប្រទេសដំណាក់កាល ឆ្នាំ ២០១៣-២០២០ បានចាប់ផ្តើមលាតត្រដាង។ គោលដៅនៃគំរោងការ ណ៍នេះគឺសំដៅ ជួយឧបត្ថម្ភគ្រួសារយុវជនចំនួន ៥៩០ គ្រួទៅរស់នៅនិង ធ្វើអាជីវកម្មនៅកោះ ពង្រឹងនិងបង្កើតបណ្ដាអគ្គក្រុមយុវជនស្ម័គ្រចិត្តចូល រួមការអភិវឌ្ឍន៍សេដ្ឋកិច្ចតភ្ជាប់នឹងភារកិច្ចកសាងនិងស្ថិរភាពទីប្រជុំជន ដើម្បីបង្កើតមូលដ្ឋាននៃកំលាំងសេមាជន។ក្រៅពីកោះយុវជន Bach Long Vi (ទីក្រុង Hai Phong) និង កោះ Con Co (ខេត្ត Quang Tri) កោះយុវជនថ្មីចំនួន ៣ នឹងត្រូវបានកសាងគឺ៖ កោះ Tran (ខេត្ត Quang Ninh) កោះ Hon Chuoi (ខេត្ត Ca Mau) និងកោះ Tho Chau (ខេត្ត Kien Giang)។ ក្នុងសន្និសីទអនុវត្តលាតត្រ ដាងគំរោងការណ៍កោះយុវជនក្នុងទូទាំងប្រទេសដំណាក់កាល ២០១៣-២០២០ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៦ មិថុនា នៅទីក្រុងហាណូយ ប្រធាន ស្រុកកោះ  Con Co ខេត្ត Quang Tri (ភាគកណ្ដាលវៀតណាម) លោក Pham Thanh Binh បាន ឲ្យដឹងថា៖ “ប្រសិនបើពីមជ្ឈឹមសម្ព័ន្ធយុវជនដល់គណៈកម្មាធិការសម្ព័ន្ធយុវជនខេត្តស្រុករួម ជាមួយថ្នាក់ដឹកនាំរដ្ឋអំណាចនៅទីកន្លែងដែលមានកោះ បានជ្រើសរើសចូលរួម កម្មវិធីកសាងកោះយុវជន មានការយល់ព្រមនិងឯកភាពខ្ពស់ ការអនវុត្តគំរោងការ ណ៍ នេះនឹងត្រូវបានប្រព្រឹត្តទៅប្រកបដោយភាពងាយស្រួលជាង។ ទី ២ គឺ៖ យើង ត្រូវធានាល្អបណ្ដាលក្ខណៈចាំបាច់សំរាប់យុវជនក្នុងការកសាងកោះ។ ក្នុងចំណោម បរិមាណ យុវជនចូលរួមគំរោងការណ៍នេះ យើងត្រូវជ្រើសរើសយុវជនដែលមាន របរនេសាទនិងគំរិតបញ្ញាដើម្បីរួមចំណែកលើកកំពស់ការយល់ដឹងរបស់ប្រជាជន នៅទីនេះផងដែរ”៕

More