ទិដ្ឋភាពនៃសន្និបាតលើកទី១របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣។ (រូបថត៖ dangcongsan.vn) |
មុននោះ នាថ្ងៃទី៣០ មករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្ត វៀតណាមបានបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣ រួមមានសមាជិកជាផ្លូវការចំនួន ១៨០ រូប និងសមាជិកបម្រុងចំនួន ២០ រូប។ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលថ្មីគឺជាសមូហភាពមួយរបស់បណ្ដាតំណាងឆ្នើមបំផុតអំពីប្រាជ្ញា លក្ខណៈសម្បត្តិ និងឫទ្ធានុភាព ព្រមទាំងមានឆន្ទៈនិងសេចក្ដីប្រាថ្នានាំប្រទេសជាតិអភិវឌ្ឍឡើងកំពស់ថ្មីផងដែរ៕







