VOV WorldVOV World
គណៈកម្មាធិការអចិន្ត្រៃយ៌រដ្ឋសភាពិភាគ្សាអំពីពង្រាងច្បាប់ចំនួន២
15/08/2012 09:49
(VOV)-នាថ្ងៃ១៥សីហា គណៈកម្មាធិការអចិន្ត្រៃយ៌រដ្ឋ សភាវៀតណាមបានបន្តសម័យប្រជុំលើកទី១០សំដៅ ពិភាគ្សាអំពីបញ្ហាមួយចំនួនដែលមានមតិខុសពីគ្នានៃ ពង្រាងច្បាប់វិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់គ្រប់គ្រង
គណៈកម្មាធិការអចិន្ត្រៃយ៌រដ្ឋសភាពិភាគ្សាអំពីពង្រាងច្បាប់ចំនួន២
សម័យប្រជុំលើកទី១០នៃគណៈកម្មាធិការអចិន្ត្រៃយ៌រដ្ឋសភា (រូបថតៈ Internet) (VOV)-នាថ្ងៃ១៥សីហា គណៈកម្មាធិការអចិន្ត្រៃយ៌រដ្ឋសភាវៀតណាមបានបន្ត សម័យប្រជុំលើកទី១០សំដៅពិភាគ្សាអំពីបញ្ហាមួយចំនួនដែលមានមតិខុសពីគ្នា នៃពង្រាងច្បាប់វិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់គ្រប់គ្រង ពន្ធនិងច្បាប់ទុកបំរងជាតិ។ ពិភាគ្សាអំពីពង្រាងច្បាប់វិសោធនកម្ម បំពេញ​បន្ថែម មាត្រាមួយចំនួននៃច្បាប់គ្រប់គ្រងពន្ធ បណ្តាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៌ រដ្ឋសភាបានឯកភាពជាសារវ័នចំពោះបណ្តាខ្លឹមសារដែលបានលើក ឡើងក្នុង របាយការណ៌របស់គណៈកម្មាធិការហិរញ្ញវត្ថុ ថវិការ។ បណ្តាសមាជិក ក៏បាន ឯកភាពចំពោះរាល់ការកំណត់ លើកលែងពន្ធក្នុងសមត្ថកិច្ចរបស់រដ្ឋសភាពន្យា ពេលបង់ពន្ធដែលចំណុះសមត្ថកិច្ចរបស់រដ្ឋាភិបាល និងការពន្យា ពេលបង់ពន្ធ ចំពោះករណី ជាក់ស្តែងនិមួយៗជាចំណុះសមត្ថកិច្ចរបស់នាយករដ្ឋមន្រ្តី។ ចំពោះ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ អនុប្រធានរដ្ឋសភា Uong Chu Lưu បានឡើក មតិថា៖       “នេះគឺជាច្បាប់វិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនដើម្បីដោះ ស្រាយរាល់បញ្ហានៅសេសសល់។ បើទុកដល់ឆ្នាំ២០១៤ គឺមិនសមស្រប​ជាមួយស្មារតីដែលយើងធ្លាប់និយាយថា បង្កលក្ខណៈ និងរំដោះការលំបាក ជួយអង្គភាពអាជីវកម្មស្ថិរភាពនិងអភិវឌ្ឍន៌ផលិតកម្ម”៕