VOV WorldVOV World
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមប្រារព្ធសម័យប្រជុំលើកទី៥
19/12/2016 10:22
(VOVworld)-នាព្រឹកថ្ងៃទី១៩ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភាវៀតណាមនីតិកាលទី១៤បានប្រារព្ធសម័យប្រជុំលើកទី៥។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមប្រារព្ធសម័យប្រជុំលើកទី៥
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមប្រារព្ធសម័យប្រជុំលើកទី៥ (VOVworld)-នាព្រឹកថ្ងៃទី១៩ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភាវៀតណាមនីតិកាលទី១៤បានប្រារព្ធសម័យប្រជុំលើកទី៥។​ថ្លែងមតិក្នុងពិធី បើក ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា សម័យប្រជុំ លើកទី៥នេះនឹងចាប់ផ្តើមកិច្ចប្រជុំលើកដំបូងនាថ្ងៃទី១៩ហើយអូសបន្លាយដល់ថ្ងៃទី ២២ធ្នូឆ្នាំ២០១៦ ដោយផ្តោតទៅលើខ្លឹមសារសំខាន់ៗជាច្រើន។ ក្នុងនោះមានការ​ផ្តល់ មតិចំពោះការវាយតម្លៃអំពីលទ្ធផលនៃកិច្ចប្រជុំលើកទី២និងផ្តល់យោបល់ជាជំហាន ដំបូងលើការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី៣នៃរដ្ឋសភានីតិកាលទី១៤។ អង្គ ប្រជុំ​ក៏ នឹងធ្វើការផ្តល់យោបល់លើពង្រៀងសេចក្តីសម្រេចមួយចំនួនផងដែរ។         ក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី១៩ធ្នូនោះ អង្គប្រជុំបានផ្ទៀងស្តាប់នូវរបាយការណ៍  មួយចំនួន។ អញ្ជើញថ្លែងមតិសន្និដ្ឋាន អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានសង្កត់ធ្ងន់ថា ស្ថាប័នទទួលបន្ទុកការចងក្រងបទប្បញ្ញត្តិទទួលយកមតិយោបល់ ក្នុងសម័យប្រជុំនេះ ដើម្បីបំពេញឯកសារដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា  ពិនិត្យនិងអនុម័ត៕

More