VOV WorldVOV World
គណៈកម្មការទទួលបន្ទុកតំបន់ Tay Nguyen លាតត្រដាងអនុវត្តភារកិច្ចឆ្នាំ២០១៥
26/01/2015 10:47
(VOVworld) - នាថ្ងៃទី២៦ មករា គណៈកម្មការទទួល បន្ទុកតំបន់ Tay Nguyen បានរៀបចំសន្និសីទលាត ត្រដាងអនុវត្តភារកិច្ចសំរាប់ឆ្នាំ២០១៥ ក្រោមអធិបតី ភាពរបស់ នាយឧត្តមសេនីយ៍ Tran Dai Quang
គណៈកម្មការទទួលបន្ទុកតំបន់ Tay Nguyen លាតត្រដាងអនុវត្តភារកិច្ចឆ្នាំ២០១៥
(VOVworld) – នាថ្ងៃទី២៦ មករា នៅទីក្រុង Buon Ma Thuot នៃខេត្ត Dak Lak នៅ តំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាម គណៈកម្មការទទួលបន្ទុកតំបន់ Tay Nguyen បានរៀបចំសន្និសីទលាតត្រដាងអនុវត្តភារកិច្ចសំរាប់ឆ្នាំ២០១៥ ក្រោមអធិបតីភាព របស់ នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមនិង ជាប្រធានគណៈកម្មការទទួលបន្ទុកតំបន់ Tay Nguyen។ រដ្ឋមន្រ្តីលោក Tran Dai Quang បានបញ្ជាណែនាំឲ្យខេត្តនានានៃតំបន់ Tay Nguyen ផ្ដោតសំខាន់ទៅលើ ការធានាសវត្ថិភាពសំរាប់មហាសន្និបាតបក្សគ្រប់ ជាន់ថ្នាក់ ឆ្ពោះទៅមហា សន្និបាតបក្សទូទាំងប្រទេសលើកទី១២ និងព្រឹត្តិការណ៍សំខាន់ៗ ទិវាបុណ្យធំៗ ផ្សេងទៀតរបស់ប្រទេសជាតិក្នុងឆ្នាំ២០១៥។លោក Tran Dai Quang បានសំណូម ពរបណ្ដាតំបន់ បង្កើនកិច្ចសហការ តាមដានឲ្យបានជាប់ សភាពការណ៍ សំដៅ រកឃើញ និងទប់ស្កាត់តស៊ូប្រយុទ្ធប្រឆាំងឧបាយកល សកម្មភាព របស់អនុភាព អមិត្តនានាឲ្យទាន់ពេលវេលា បម្រើល្អសេចក្ដីសំណូមពរក្នុងការ អភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គម ធានាកិច្ចការពារប្រទេស សន្តិសុខលើភូមិភាគតំបន់ Tay Nguyen។ លោក Tran Dai Quang បានស្នើរឲ្យគណៈកម្មការទទួលបន្ទុក តំបន់ Tay Nguyen បន្តស្រាវជ្រាវ នាំចេញយន្តការពិសេសដោយឡែក ដើម្បី ទាក់ទាញប្រភាព កម្លាំងសំរាប់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធលើភូមិភាគិតំបន់ Tay Nguyen និង តំបន់ជុំវិញនានាទៀតផង។ ទិដ្ឋភាពនៃសន្និសីទនេះ ក្នុងឱកាសនេះដែរ គណៈកម្មការទទួលបន្ទុកតំបន់ Tay Nguyen បានប្រគល់ អំណោយចំនួន១៦ពាន់ចំណែក ក្នុងតំលៃសរុប៨ពាន់លានដុង ជូនគ្រួសារ គោលនយោបាយនៅខេត្តនានានៃតំបន់ Tay Nguyen និងខេត្តជុំវិញផ្សេងៗ ទៀតផងដែរ៕

More