គណៈបក្សប្រឆាំងកម្ពុជាចាប់ផ្តើមការធ្វើបាតុកម្មរយៈពេល៣ថ្ងៃ
23/10/2013 10:01
(VOVworld)-គណៈបក្សប្រឆាំងកម្ពុជាចាប់ផ្តើមការ ធ្វើបាតុកម្មរយៈពេល៣ថ្ងៃ។បាតុកម្មនេះដោយមានការ ចូលរួមរបស់ជនគាំទ្រគណៈបក្សសង្គ្រោះជាតិ (CNRP)

បាតុកម្មនៅកម្ពុជា (រូបថតៈ vov.vn) (VOVworld)-គណៈបក្សប្រឆាំងកម្ពុជាចាប់ផ្តើមការធ្វើបាតុកម្មរយៈពេល៣ថ្ងៃ។ បាតុកម្មនេះដោយមានការចូលរួមរបស់ជនគាំទ្រគណៈបក្សសង្គ្រោះជាតិ (CNRP) រាប់ពាន់នាក់ នេះគឺសំដៅទាមទារការពិនិត្យឡើងវិញលទ្ធផលនៃការបោះឆ្នោត រដ្ឋសភានីតិកាលទី៥នាពេលកន្លងទៅ។ នាថ្ងៃទី២៣តុលាបាតុករបានធ្វើដង្ហែ ក្បួនទៅកាន់ទីស្នាក់ការការិយាល័យអគ្គស្នងការទទួលបន្ទុកសិទ្ធមនុស្សអ.ស.ប ប្រចាំនៅកម្ពុជា ដើម្បីបញ្ចូនសំណើរ ដែលមានហត្ថលេខានិងស្នាមមេដៃរបស់ មនុស្សចំនួន២លាននាក់ ដោយ ស្នើរអ.ស.ប និងបណ្តាប្រទេសចុះហត្ថលេខា កិច្ចព្រមព្រៀងទីក្រុងប៉ារីសអំពីសន្តិភាព សម្រាប់កម្ពុជានាឆ្នាំ១៩៩១ ជួយធ្វើ អន្តរាគមន៌ ទាមទារយុត្តិធម៌ឲ្យអ្នកបោះឆ្នោត របស់ CNRP។ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៤និងទី២៥តុលា បាតុករបន្តដង្ហែ ក្បួនដើរទៅកាន់បណ្តាស្ថានទូតអាមេ រិក បារំាង រុស្ស៊ី ជប៉ុននិងប្រទេសមួយចំនួនទៀត៕
Related




