គណៈបក្សប្រជាជនកម្ពុជា(CPP)និងគណៈបក្សសង្គ្រោះជាតិកម្ពុជា(CNRP) ព្រមព្រៀងរបៀបកែទម្រង់ NEC
09/04/2014 08:40
(VOVworld)-គណៈបក្សប្រជាជនកម្ពុជា(CPP)និង គណៈបក្សសង្គ្រោះជាតិកម្ពុជា(CNRP)

គណៈបក្សប្រជាជនកម្ពុជា(CPP)និងគណៈបក្សសង្គ្រោះជាតិកម្ពុជា(CNRP) ព្រមព្រៀងរបៀបកែទម្រង់ NEC (រូបថតៈ Phùng Việt Hùng/TTXVN) (VOVworld)-គណៈបក្សប្រជាជនកម្ពុជា(CPP)និងគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ព្រមព្រៀងរបៀបកែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) ក្នុងកិច្ចប្រជុំសម្ងាត់របស់គណៈកម្មាធិការចំរុះនៃគណៈបក្សទាំងពីរ ដើម្បីត្រៀមរៀបចំឲ្យកិច្ចប្រជុំជាន់ខ្ពស់របស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរសំដៅ បញ្ឈប់រាល់ជំលោះក្រោយពីការបោះឆ្នោតដែលអូសបន្លាយនាពេលកន្លងទៅ។ នេះជាសេចក្តីជូនដំណឹងរបស់ប្រធាន CNRP លោក សម រង្ស៊ី ជាមួយជនគាំទ្រ នៅខេត្ត កំពតនាថ្ងៃទី៨មេសា។ លោក សម រង្ស៊ីចាត់ទុកថា សភាពការណ៍ នៅកម្ពុជាបានឈានដល់របត់១ ហើយវាល្អឬអាក្រក់គឺផ្អែកទៅលើលទ្ធផល នៃជំនួបជាន់ខ្ពស់រវាងគណៈបក្សទាំងពីរនាពេលខាងមុខ៕
Related




