គណៈប្រតិភូគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានជួបធ្វើការជាមយយក្រសួងកសិកម្មអ៊ីស្រាអែល
30/06/2015 09:44
Vovworld-បន្តដំណើរទស្សនកិច្ចនៅអ៊ីស្រាអែល នាថ្ងៃទី ២៩មិថុនានៅរដ្ឋធានី Tel Aviv ប្រធានគណៈកម្មាធិការ

គណៈប្រតិភូគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានជួបធ្វើការជាមយយក្រសួងកសិកម្មអ៊ីស្រាអែល (VOV) Vovworld-បន្តដំណើរទស្សនកិច្ចនៅអ៊ីស្រាអែល នាថ្ងៃទី២៩មិថុនានៅរដ្ឋធានី Tel Aviv ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Vuong Dinh Hue បានជួបធ្វើ ការជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទអ៊ីស្រាអែលលោក Uri Ariel និងជួបសម្ដែងការគយរសមអតីតប្រធានាធិបតីអ៊ីស្រាអែលលោក Shimon Peres។ លោក Vuong Dinh Hue បានថ្លែងអំណរគុណរដ្ឋាភិបាលក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជនបទអ៊ីស្រាអែលបានជួយឧបត្ថម្ភវៀតណាមក្នុងកម្មវិធីបណ្ដុះបណ្ដាលនិស្សិតអំពី កសិកម្ម។ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ Uri Ariel បានវាយតំលៃខ្ពស់ សក្ដានុភាពសហប្រតិបត្តិការនៃប្រទេសទាំងពីរក្នុងវិស័យអភិវឌ្ឍន៍រៀបចំរចនាសម្ព័ន្ធ ផ្នែកកសិកម្មជាដើម។ នៅពិធីជួបសន្ទនាជាមួយលោក Vuong Dinh Hue អតីត ប្រធានាធិបតីអ៊ីស្រាអែលលោក Shimon Peres បានគាំទ្រគោលការណ៍ចាប់ផ្ដើមការ ចរចារពាណិជ្ជកម្មសេរី FTA អ៊ីស្រាអែល-វៀតណាមដើម្បីបង្កើនទ្រង់ទ្រាយនិងលើក កំពស់ប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគរវាងប្រទេស ទាំងពីរ៕
Related





