VOV WorldVOV World
គណៈប្រតិភូនៃគណៈកម្មាធិការជនជាតិរដ្ឋសភាវៀតណាមបំពេញទស្សនកិច្ចនៅរុស្សី
27/06/2014 08:46
(VOVworld) - គណៈប្រតិភូនៃគណៈកម្មាធិការជនជាតិ រដ្ឋសភាវៀតណាម ដឹកនាំដោយប្រធានគណៈកម្មាធិការ ជនជាតិរដ្ឋសភាវៀតណាមលោក Ksor Phuoc បានមាន ដំណើរទស្សនកិច្ចការងារនៅរុស្សីចាប់ពីថ្ងៃទី២៦ដល់ ថ្ងៃទី២៧មិថុនា។
គណៈប្រតិភូនៃគណៈកម្មាធិការជនជាតិរដ្ឋសភាវៀតណាមបំពេញទស្សនកិច្ចនៅរុស្សី
គណៈប្រតិភូនៃគណៈកម្មាធិការជនជាតិរដ្ឋសភាវៀតណាម ធ្វើការជាមួយគណៈកម្មាធិការគោលនយោបាយ តំបន់ចំណុះ Duma ប្រទេសជាតិរុស្សី (VOVworld) - គណៈប្រតិភូនៃគណៈកម្មាធិការជនជាតិរដ្ឋសភាវៀតណាម ដឹកនាំដោយ ប្រធានគណៈកម្មាធិការជនជាតិរដ្ឋសភាវៀតណាមលោក Ksor Phuoc បានមានដំណើរ ទស្សនកិច្ចការងារនៅរុស្សីចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧មិថុនា។នៅបណ្ដាជំនួបធ្វើការ ជាមួយគណៈកម្មាធិការជនជាតិរុស្សី គណៈកម្មាធិការគោលនយោបាយតំបន់ចំណុះ Duma ប្រទេសជាតិរុស្សី និងក្រុមប្រឹក្សាពិគ្រោះយោបល់អំពីបញ្ហាជនជាតិចំណុះ ក្រុមប្រឹក្សាសហព័ន្ធរុស្សី ភាគីទាំង២ បានចែករំលែកអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម​ ផ្លាស់ប្ដូរព័ត៏មានស្ដីពីសកម្មភាពរបស់រដ្ឋសភាទាំង២​ និងបណ្ដាគណៈកម្មាធិការ ទទួលបន្ទុកបញ្ហាជនជាតិ។ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជនជាតិនិងគោលនយោបាយ តំបន់រដ្ឋសភារុស្សី បានសង្កត់ធ្ងន់ថា សហគមន៍ដែលរួមមានជនជាតិចំនួន១០០របស់ រុស្សី ជានិច្ចកាលគាំទ្រគោលនយោបាយពង្រឹងចំណងមិត្តភាពប្រពៃណីជាមួយ សហគមន៍បណ្ដាជនជាតិវៀតណាម ហើយមានគោលបំណងបើកទូលាយការផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍សហប្រតិបតិ្តការ សំដៅលើកកំពស់ប្រសិទ្ធិភាពក្នុងការអនុវត្ត គោលនយោបាយចំពោះបណ្ដាជនជាតិភាគតិចនៃប្រទេសទាំង២។ គណៈប្រតិភូវៀតណាមក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការបណ្ដាបញ្ហាជាជាតិរុស្សី ស្ដីអំពីបញ្ហាសមុទ្រខាងកើត លោក Ksor Phuoc បានជូនដំណឹងអំពីការ ដែលចិនដាក់ ស្ថានីយ៍ខួងដោយខុសច្បាប់ នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ​ និងតំបន់ខ្ពង់រាបបាត សមុទ្ររបស់វៀតណាម។សមាជិកសមាជិការរុស្សីនានា បានសំដែងការចែករំលែក ហើយឲ្យដឹងថា នឹងមានសំលេងសកម្មអំពីបញ្ហានេះតាមរយៈសកម្មភាពនិងរបៀប ដ៏សមស្រប។

More