Google លើកតម្កើងចម្រៀង tru វៀតណាម
24/02/2020 11:47
(VOVWORLD) - នាថ្ងៃទី២៣ កុម្ភៈ Google បានយករូបភាពចម្រៀង tru វៀតណាម ធ្វើជានិមិត្តរូបជាបណ្ដោះអាសន្នលើគេហទំព័រ Google.com សំដៅលើក តម្កើងប្រភេទសិល្បៈប្រពៃណីនេះក្នុងឱកាសទិវាសែនខួបគ្រូដើម ចម្រៀង tru វៀតណាម(ថ្ងៃទី២៣កុម្ភៈ)។

រូបភាពលើគេហទំព័រ Google.com រូបភាពដែលត្រូវបាន Google ប្រើប្រាស់ ពណ៌នាក្រុមអ្នកចម្រៀង៣ នាក់រួមមាន៖ អ្នកចម្រៀងស្ដ្រីដែលច្រៀងបណ្ដើរ គោះបន្ទះឈើ (ដែលបាន ហៅថា phach) បណ្ដើរ អ្នកលេងចាប៉ីអមការច្រៀង និងអ្នកស្ដាប់កំសាន្ត ដែលតែងតែជាអ្នកនិពន្ធបទចម្រៀង នឹងវាយស្គរតាមចង្វាក់ចម្រៀង។ ទន្ទឹមនឹងនោះ គេហទំព័រ “Google.com” ក៏បានចុះផ្សាយអត្ថាធិប្បាយ ថា៖ Google Doodle រំលឹកខួបអនុស្សាវរីយ៍ទិវាសែនខួបគ្រូដើមចម្រៀង tru ដើម្បីលើកតម្កើងប្រភេទតន្ត្រីប្រពៃណីដែលធ្លាប់មានប្រជាប្រិយភាព បំផុតនៅវៀតណាម។ សម្លេងដ៏វិសេសវិសាលនៃចម្រៀង tru មានប្រភព ដើមពីសតវត្សទី១១ ដោយមានលក្ខណៈមួយចំនួនស្រដៀងនឹងពិធីការ geisha របស់ជប៉ុន និងសិល្បៈអូប៉េរ៉ា។ គ្រាដំបូងនេះជាប្រភេទសិល្បៈ កំសាន្តចំពោះវណ្ណៈអភិជនក្នុងព្រះបរមរាជវាំង ប៉ុន្តែឆ្លងកាត់ពេលវេលា ចម្រៀង tru បានដើរទៅក្នុងជីវភាពរស់នៅរបស់មហាជនជាបន្តិចម្ដងៗ មុនពេលត្រូវសាបសូន្យទៅ។ តាមរយៈការលើកតម្កើងនេះ Google មានបំណងចង់លើកកំពស់មន សិការនិងការយកចិត្តទុកដាក់របស់មហាជនចំពោះប្រភេទសិល្បៈប្រជា ប្រិយដែលកំពុងមានគ្រោះអាសន្នសាបសូន្យ ព្រមទាំងលើកទឹកចិត្ត ជំនាន់វ័យក្មេងស្វែងយល់អំពីវប្បធម៌សិល្បៈប្រពៃណីដ៏សម្បូរបែបរបស់វៀតណាមផងដែរ៕
Related







