គ្រឿងយន្តជាផ្នែកឧស្សាហកម្មគ្រឹះដ្ឋានក្នុងដំណើការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ
11/04/2014 10:49
(VOV)_ គ្រឿងយន្តជាផ្នែកឧស្សាហកម្មគ្រឹះដ្ឋានក្នុងដំណើការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ។

គ្រឿងយន្តជាផ្នែកឧស្សាហកម្មគ្រឹះដ្ឋានក្នុងដំណើការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ(cokhivn) (VOV)_ គ្រឿងយន្តជាផ្នែកឧស្សាហកម្មគ្រឹះដ្ឋានក្នុងដំណើការឧស្សាហូបនី យកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ។ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung ក្នុងសន្និសីទបូកសរុប១០ឆ្នាំអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍន៍ ផ្នែកគ្រឿងយន្តវៀតណាម ដោយក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម រៀបចំឡើង នាព្រឹកថ្ងៃទី ១១ មេសា។ តាមនាយករដ្ឋមន្ត្រី Nguyen Tan Dung ថា៖បក្ស រដ្ឋ និងរដ្ឋាភិបាលយកចិត្ត ទុកដាក់ ជាច្រើនដល់ការអភិវឌ្ឍន៍ផ្នែកគ្រឿងយន្ត ពិសេសគឺផ្នែកគ្រឿងយន្តផលិត កម្ម។ នាយករដ្ឋមន្ត្រីក៏បានលើកកំហិតមួយចំនួននៃផ្នែកគ្រឿងយន្ត ពិសេសគឺ ការ រួមវិភាគទានដ៏តិចតួចរបស់ផ្នែកគ្រឿងយន្តក្នុងការអភវិឌ្ឍន៍ឧស្សាហកម្ម គមនាគមន៍ ជលផល …។ល។ ដោយស្មារតីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានប្រគល់ អោយក្រសួងឧស្សាហ ពាណិជ្ជកម្មប្រមូលផ្តុំកសាងយុទ្ធសាស្ត្រ ផ្សាភ្ជាប់ជាមួយការ រៀបចំគំរោងផែនការអភិវឌ្ឍន៍ផ្នែកគ្រឿងយន្តក្នុងដំណាក់កាលខាងមុខនេះ៖ “ យុទ្ធសាស្ត្រនេះត្រូវកំណត់ច្បាស់ផលិតផល និងវិស័យអាទិភាព ហើយត្រូវផ្សាភ្ជាប់ជាមួយយន្តការ គោលនយោបាយជាក់ស្ដែងដើម្បីអនុវត្ត។ ក្នុងការកសាង យុទ្ធសាស្ត្រត្រូវយកចិត្តទុកដាក់ដល់លក្ខណះថ្មី លក្ខណះខឿនសេដ្ឋកិច្ចទីផ្សារ ការធ្វើសមាហរណកម្ម និងការប្រកួតប្រជែង…។ល៕ ”
Related




