គុយបាថ្កោលទោសអាមេរិកបន្តផ្តល់ជំនួយឲ្យសកម្មភាពប្រឆាំងគុយបា
26/06/2012 09:29
នាថ្ងៃទី២៥មិថុនាកាសែត Granma -ជាស្ថាប័នឃោសនារបស់ បក្សកុម្មុយនីសគុយបាបានថ្កោលទោថារដ្ឋាភិបាលអាមេរិកផ្តល់ ប្រាក់ជំនួយ២០លានដុល្លារឲ្យសកម្មភាពប្រឆាំងគុយបា

អាមេរិកផ្តល់ប្រាក់ជំនួយ ២០លានដុល្លារឲ្យសកម្មភាពប្រឆាំងគុយបា (Internet) VOV-នាថ្ងៃទី២៥មិថុនាកាសែត Granma -ជាស្ថាប័នឃោសនារបស់ បក្សកុម្មុយនីសគុយបាបានថ្កោលទោថារដ្ឋាភិបាលអាមេរិកផ្តល់ប្រាក់ជំនួយ ២០លានដុល្លារឲ្យសកម្មភាពប្រឆាំងគុយបាតាមរយះការិយាល័យអាមេរិក ឡាទីននិងCaribe(LAC) ការិយាល័យប្រជាធិបតេយ្យសិទ្ឋិមនុស្សការងារ (DRL) និងអង្គការWHA។តាម កាសែត Granma ថាគោលដៅនៃផែនការនេះគឺ បង្កើនលទ្ឋភាពប្រើប្រាស់បច្ចេកវិទ្យាអោយបណ្តាមុខសញ្ញាដែលគាំទ្រគោលន- យោបាយផ្លាសប្តូររបប។ទន្ទឹមនឹងនោះបង្កលក្ខណះងាយស្រួលអោយបណ្តា មុខសញ្ញានេះប្រើប្រាស់Internet និងឧបករណ៍ផ្សេងៗដើម្បីឃោសនាប្រឆាំង នឹងគុយបា។ កាសែត Granmaអះអាងថា ក្នុងច្រើនឆ្នាំកន្លងមក បណ្តារដ្ឋអំណាចនៅអាមេរិក នៅប្រើប្រាស់កម្មកវិធីនានាប្រឆាំងគុយបាខាងនយោបាយ និងសតិអារម្មណ៍ ដូចជាឧបករណ៍មិនអាចខ្វះបានក្នុងគោលនយោបាយរបស់អាមេរិកចំពោះគុយបា។និងសព្វថ្ងៃនេះបណ្តាកម្មវិធីនេះត្រូវបានជំរុញខ្លាំង៕
Related





