VOV WorldVOV World
គុយបាវាយតំលៃដំណើរការកែលំអររូបសណ្ឋានសេដ្ឋកិច្ច
04/03/2014 07:02
Vovworld-ប្រធានគុយបាលោក Raul Castro បានអំពាវនាវថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងទូទាំងប្រទេសត្រូវដំណើរការវាយតំលៃដំណើរការលាតត្រដាងអនុវត្តវិធានការបច្ចុប្បន្នកម្មរូបសណ្ឋានសេដ្ឋកិច្ចលើស្មារតីទិតៀន។
គុយបាវាយតំលៃដំណើរការកែលំអររូបសណ្ឋានសេដ្ឋកិច្ច
ប្រធានគុយបាលោក Raul Castro (vietnamplus.vn)          Vovworld-ប្រធានគុយបាលោក Raul Castro បានអំពាវនាវថ្នាក់ដឹកនាំគ្រប់​ជាន់ថ្នាក់ក្នុងទូទាំងប្រទេសត្រូវដំណើរការវាយតំលៃដំណើរការលាតត្រដាង អនុវត្តវិធានការបច្ចុប្បន្នកម្មរូបសណ្ឋានសេដ្ឋកិច្ចលើស្មារតីទិតៀន។ ថ្លែងមតិ នៅកិច្ចប្រជុំគណៈ​រដ្ឋមន្ត្រីនាចុងសប្ដាហ៍កន្លងមកនិងត្រូវបានកាសែតគុយបា ចុះផ្សាយនាថ្ងៃទី៣មិនា ប្រធាន Raul បានលើកច្បាស់ថា មិនមែនជាអ្វីៗដែល រដ្ឋាភិបាលអនុវត្តក្នុង​ដំណើរ​ការលាតត្រដាងបច្ចុប្បន្នកម្មរូបសណ្ឋានសុទ្ធតែល្អ ឡើយ នៅមានបញ្ហាដែល​គុយបា​នៅខ្វះបទពិសោធន៍ដែលនាំនូវការខូចខាត។ ប៉ុន្តែប្រការសំខាន់បំផុតគឺ​រកឃើញគំហិតនោះដើម្បីកែប្រែ។          នាបច្ចុប្បន្នគុយបាមានសហករណ៍ចំនួន២២៤តាមរូបភាពនេះដែលត្រូវ បានដាក់ឲ្យដំណើរការ។ ក្នុងនោះភាគច្រើននៅវិស័យពាណិជ្ជកម្ម ភេសជ្ជនិង សេវាកម្ម សំណង់ ដឹកជញ្ជូននិងឧស្សាហកម្ម។​នាពេលខាងមុខ រដ្ឋាភិបាល គុយបានឹង​បន្ត​ផ្ដល់លិខិតអនុញ្ញាតឲ្យសហករណ៍ចំនួន២០០ផ្សេងទៀត៕

More