ហាត់សមលើផែនទីស្តីពីការទប់ទល់ជាមួយគ្រោះមហន្តរាយនិងជួយសង្រ្គោះមនុស្សធម៍
11/05/2016 10:57
(VOVworld)-នាព្រឹកថ្ងៃទី១១ឧសភានៅទីក្រុងហាណូយ គណៈកម្មាធិការជាតិ ស្វែងរកនិងជួយសង្គ្រោះ បានរៀបចំការ

ហាត់សមលើផែនទីស្តីពីការទបើទល់ជាមួយគ្រោះមហន្តរាយនិងជួយសង្រ្គោះមនុស្សធម៍ (VOVworld)-នាព្រឹកថ្ងៃទី១១ឧសភានៅទីក្រុងហាណូយ គណៈកម្មាធិការជាតិ ស្វែងរកនិងជួយសង្គ្រោះ បានរៀបចំការ “ហាត់សមលើផែនទីស្តីពីការទប់ទល់ ជាមួយគ្រោះមហន្តរាយនិងជួយសង្រ្គោះមនុស្សធម៍” ដោយមានការចូលរួមរបស់ កងកម្លាំងជួយសង្គ្រោះអាមេរិកនិងអង្គការអន្តរជាតិមួយចំនួននៅវៀតណាម។ ទទួលបន្ទុកការងារបញ្ជាណែនាំការហាត់សមនេះ វរសេនីយ៍ឯក Pham Van Ty អគ្គនាយករងនៃអគ្គនាយកដ្ឋានជួយសង្គ្រោះ ក្រសួងការពារប្រទេសវៀតណាម បានឲ្យដឹងថា៖ “តាមរយៈការហាត់សមលើផែនទីនេះ គឺសំដៅបំប៉ន់ចំណេះដឹងអំពីសមត្ថភាព ដឹកនាំរបស់មេបញ្ជាការ ជាពិសេសគឺការដោះស្រាយស្ថានភាពបន្ទាន់។ រួម ជាមួយគ្នានោះ ហ្វឹកហាត់សមត្ថភាពធ្វើសកម្មភាពរបស់ស្ថាប័នសេនាធិការ នៅ ពេលដោះស្រាយស្ថានភាពកើតមានគ្រោះមហន្តរាយ ធ្វើជាមូលដ្ឋានសម្រាប់អនុវត្ត ជាក់ស្តែងកិច្ចការជួយសង្គ្រោះមនុស្សធម៌”៕
Related
More




