ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។ (រូបថត៖ VOV) |
ផ្ទៀងស្ដាប់មតិយោបល់របស់ម្ចាស់ឆ្នោត ហើយផ្លាស់ប្ដូរ ឆ្លើយបំភ្លឺបញ្ហាមួយចំនួន ផ្ទាល់ខ្លួន លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យរដ្ឋបាលទីក្រុងកសាងឲ្យ បានឆាប់ៗ នូវគម្រោងអំពីយន្តការ គោលនយោបាយពិសេសដោយឡែកចំពោះទីក្រុង ការងារកសាងរដ្ឋបាលនគរ យន្តការពិសេសដោយឡែកអំពីហិរញ្ញវត្ថុ ថវិកា ផែនការ រៀបចំនិងគ្រប់គ្រងដីធ្លី ព្រមទាំងពន្លឿនការបើកចំណាយ ទុនវិនិយោគជាសាធារណៈ ពិនិត្យមើលយន្តការគៀងគរ បង្កើនចំណូលថវិកា បង្កើនការចំណាយសម្រាប់ការ អភិវឌ្ឍផងដែរ។ លោកប្រធានរដ្ឋសភាឲ្យដឹងថា គណៈប្រតិភូសមាជិករដ្ឋសភារបស់ ទីក្រុងនឹងតាមដានយ៉ាងដិតដល់នូវសកម្មភាព ពង្រីកតួនាទីឃ្លាំមើលដើម្បីជំរុញការ អនុវត្ត ចូលរួមចំណែកក្នុងការអភិវឌ្ឍនៃទីក្រុង៕







