Honduras ចង់បង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាម
23/10/2012 08:34
(TTXVN)_នៅក្នុងជំនួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅសាធា រណះរដ្ឋHonduras Le Thanh Tung នាថ្ងៃទី ២២ តុលា ប្រធានាធិបតីប្រទេសម្ជាស់ផ្ទះPor firio Lobo Sosa បានសម្ដែងគោលបំណង ចង់បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ច សហ ប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាម។

(TTXVN)_នៅក្នុងជំនួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅសាធា រណះរដ្ឋHonduras Le Thanh Tung នាថ្ងៃទី ២២ តុលា ប្រធានាធិបតីប្រទេសម្ជាស់ផ្ទះPor firio Lobo Sosa បានសម្ដែងគោលបំណង ចង់បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ច សហ ប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាម។ ទន្ទឹមនឹងនោះ មានគោលបំណងរួម ចំណែកជាមួយវៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសមាហរណ កម្មអាមេរិក កណ្ដាល (SICA) និងសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ប្រធានាធិបតី Porfirio Lobo Sosa ក៏បានអះអាងថា៖ ទោះបីជាប្រទេសទាំងពីរ នៅឃ្លាត ឆ្ងាយគ្នាអំពីភូំមិសាស្ត្រក្តី ប៉ុន្តែប្រជាជន Honduras និង បុគ្គលប្រធានាធិបតីជានិច្ចកាល តាមដាន និងកោតសរសើរប្រពៃណីតស៊ូដ៏អង់អាចក្លាហានដើម្បីឯករាជជាតិមុននេះ ក៏ដូចជារាល់ការជោគជ័យក្នុងការបុព្វហេតុកសាងប្រទេសជាតិនាបច្ចុប្បន្នរបស់វៀត ណាម។ ឆ្លើយតបនឹងសេចក្ដីអញ្ចើញ របស់ប្រធានរដ្ឋវៀតណាម Truong Tan Sang ដោយ ឯកអគ្គរដ្ឋទូត Le Thanh Tung ទទួលការផ្ទេរសិទ្ធិ ផ្ញើជូន ប្រធានាធិបតី Porfirio Lobo Sosa បានថ្លែងអំណរគុណ និងសង្ឃឹមថា៖នឹងទៅបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាម ក្នុងរយះពេលយ៉ាងឆាប់ៗនេះ៕ ប្រធានាធិបតី Porfirio Lobo Sosa (INTERNET)
Related





