ហុងគ្រីអនុវត្តវិធានការខ្លាំងនៅព្រំដែនជាមួយស៊ែប៊ី
17/09/2015 10:03
(VOVworld) - ស្ថានភាពនៅតំបន់ព្រំដែនហុងគ្រី-ស៊ែប៊ី នាថ្ងៃទី១៦ កញ្ញា បាន មានសញ្ញាដែលភាពតានតឹង ឡើងជញ្ដើរ ក្រោយពីពេលប៉ូលីសហុងគ្រីប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែកនិងបំពង់បាញ់ទឹកដើម្បីទប់ស្កាត់ ចរន្តជនភៀសខ្លួនដែល កំពុងរកវិធីផ្លោះរបងព្រំដែន។

ប៉ូលីសហុងគ្រីប្រើ ប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកនិងបំពង់បាញ់ទឹកដើម្បីទប់ស្កាត់ចរន្តជនភៀសខ្លួនដែលកំពុងរកវិធីផ្លោះរបងព្រំដែន។ (រូបថត៖Reuters) (VOVworld) - ស្ថានភាពនៅតំបន់ព្រំដែនហុងគ្រី-ស៊ែប៊ីនាថ្ងៃទី១៦ កញ្ញា បានមាន សញ្ញាដែលភាពតានតឹងឡើងជញ្ដើរ ក្រោយពីពេលប៉ូលីសហុងគ្រីប្រើប្រាស់ឧស្ម័ន បង្ហូរទឹកភ្នែកនិងបំពង់បាញ់ទឹកដើម្បីទប់ស្កាត់ចរន្តជនភៀសខ្លួនដែលកំពុងរកវិធី ផ្លោះរបងព្រំដែន។តាមប៉ូលីសហុងគ្រីថា ជនភៀសខ្លួន ជ្រុលនិយមមួយក្រុមបាន ខំប្រឹងប្រែងបំផ្លិចបំផ្លាញរបងនៅព្រំដែនរវាងហុងគ្រីជាមួយស៊ែប៊ី បង្ខំឲ្យសមត្ថកិច្ច ត្រូវប្រើប្រាស់វិធានការធ្វើអន្តរគមន៍។ ជាមួយគ្នានោះ អាល្លឺម៉ង់ក៏បានបង្កើនវិធាន ការត្រួតពិនិត្យព្រំដែនផងដែរ តាម នោះ ត្រួតពិនិត្យលិខិតឆ្លងដែននៅខ្សែព្រំដែន មួយផ្នែកជាប់ជាមួយបារាំង ក្នុង កាលៈទេសៈប៊ែកឡាំងកំពុងកាត់បន្ថយបរិមាណ ជនចំណាកស្រុកហូរចូល ប្រទេសនេះដែលកំពុងស្ថិតនៅកំរិតខ្ពស់បំផុតតាំងពីមុន មក៕
Related
More




