IAEA បញ្ជក់ថា អ៊ីរ៉ង់សន្យាប្រតិបត្តិតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
19/12/2016 10:03
(VOVworld)-នាថ្ងៃទី១៨ធ្នូ អគ្គនាយកស្ថាប័នថាមពលបរមាណូអន្តរជាតិ (IAEA) លោក Yukiya Amano បានឲ្យដឹងថា អ៊ីរ៉ង់បានបង្ហាញនូវការសន្យារបស់ខ្លួនក្នុងការ

អគ្គនាយកស្ថាប័នថាមពលបរមាណូអន្តរជាតិ (IAEA) លោក Yukiya Amano (VOVworld)-នាថ្ងៃទី១៨ធ្នូ អគ្គនាយកស្ថាប័នថាមពលបរមាណូអន្តរជាតិ (IAEA) លោក Yukiya Amano បានឲ្យដឹងថា អ៊ីរ៉ង់បានបង្ហាញនូវការសន្យារបស់ខ្លួនក្នុងការ ប្រតិបត្តិតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលតេហ៉េរ៉ង់និងក្រុម P5+1 (រួមមានអាមេ រិក អង់គ្លេស បារាំង រុស្ស៊ី ចិននិងអាល្លឺម៉ង់) ទទួលបានកាលពីឆ្នាំ២០១៥។ លោករូប នេះបានថ្លែងមតិពោលខាងលើបន្ទាប់ពីការដែលអ៊ីរ៉ង់ឡើងសម្លេងរិះគន់កាយវិការ របស់អាមេរិកដែលអ៊ីរ៉ង់ចាត់ទុកថារំលោភកិច្ចព្រមព្រៀង តាមនោះ សេតវិមាននាថ្ងៃទី ១៥ធ្នូបានប្រកាសនូវសេចក្តីព្រាងច្បាប់មួយដោយពន្យាកាលបរិច្ឆេទនៃវិធានការ ដាក់ទណ្ឌកម្មអ៊ីរ៉ង់បន្ថែម១០ឆ្នាំទៀត ហើយនេះអាចក្លាយទៅជាច្បាប់ជាធរមាន ដោយ មិនចាំបាច់ការចុះហត្ថលេខារបស់ប្រធានាធិបតីលោក Barack Obama នោះ ទេ៕
Related




