VOV WorldVOV World
IMF បញ្ជូលប្រាក់យ័នទៅក្នុងកន្ត្រករូបិយប័ណ្ណអន្តរជាតិ
01/10/2016 08:50
(VOVworld) - នាថ្ងៃទី៣០ កញ្ញា មូលនិធិរូបិយប័ណ្ណ អន្តរជាតិ (IMF) បានប្រកាសឲ្យប្រើកន្ត្រករូបិយប័ណ្ណ អន្តរជាតិថ្មី ដែលត្រូវបានហៅថា សិទ្ធិដកទុនពិសេស (SDR) ក្នុងនោះរួមមានប្រាក់យ័នរបស់ចិន។នេះត្រូវ បានចាត់ទុកជារបត់ប្រវត្តិសាស្ត្រមួយចំពោះចិន IMF និងប្រព័ន្ធរូបិយប័ណ្ណអន្តរជាតិទាំងមូល។
IMF បញ្ជូលប្រាក់យ័នទៅក្នុងកន្ត្រករូបិយប័ណ្ណអន្តរជាតិ
(VOVworld) - នាថ្ងៃទី៣០ កញ្ញា មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) បាន ប្រកាស ឲ្យប្រើកន្ត្រករូបិយប័ណ្ណអន្តរជាតិថ្មី ដែលត្រូវបានហៅថា សិទ្ធិដកទុន ពិសេស (SDR) ក្នុងនោះរួមមានប្រាក់យ័នរបស់ចិន។នេះត្រូវបានចាត់ទុកជារបត់ ប្រវត្តិ សាស្ត្រមួយចំពោះចិន IMF និងប្រព័ន្ធរូបិយប័ណ្ណអន្តរជាតិទាំងមូល។ថ្លែង មតិ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក អគ្គនាយិការ IMF លោកស្រី Christine Lagarde បានឲ្យដឹងថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលកន្ត្រក SDR ត្រូវ បានបើកទូលាយ តាមនោះប្រាក់យ័ននឹងក្លាយទៅជាប្រាក់មួយដែលអាចប្រើ ប្រាស់នៅលើទូទាំងពិភពលោក។ប្រាក់យ័ននឹងចូលរួមកន្ត្រក SDR រួមជាមួយ ប្រាក់ដុល្លា ប្រាក់អឺរ៉ូ ប្រាក់ផោននិងប្រាក់យ៉េន៕

More