ឥណ្ឌា-ជប៉ុន-អាមេរិកនឹងធ្វើសមយុទ្ធរួមនៅមហាសមុទ្រឥណ្ឌា
23/07/2015 11:42
(VOVworld) – ឥណ្ឌាជប៉ុននិងអាមេរិកគ្រោងនឹងធ្វើ សមយុទ្ធកងទ័ពជើងទឹករួម នៅមហាសមុទ្រឥណ្ឌា នាខែតុលាខាងមុខ។

ឥណ្ឌា-ជប៉ុន-អាមេរិកនឹងធ្វើសមយុទ្ធរួមនៅមហាសមុទ្រឥណ្ឌា (Image: VNA) (VOVworld) – ឥណ្ឌាជប៉ុននិងអាមេរិកគ្រោងនឹងធ្វើសមយុទ្ធកងទ័ពជើង ទឹករួម នៅមហាសមុទ្រឥណ្ឌានាខែតុលាខាងមុខ។ ក្នុងរយៈពេលថ្ងៃទី ២២ និងទី ២៣ កក្កដា បណ្ដាមន្ត្រីយោធារបស់ប្រទេសចំនួនបីពោលខាង លើបានដំណើរការ កិច្ចប្រជុំនៅមូលដ្ឋានយោធាកងទ័ពជើងទឹករបស់ អាមេរិកនៅទីក្រុង Tokosuka (ជប៉ុន) ដើម្បីរៀបចំផែនការសំរាប់ការធ្វើ សមយុទ្ធនេះ។ មន្ត្រីជាន់ខ្ពស់នានានឹង សម្រេចប្រភេទនាវានិងយន្តហោះ ចំបាំងណាដែលកំលាំងកងទ័ពជើងទឹកនឹងយកមកចូលរួមនៅឈុង សមុទ្រ Bengal ភាគឦសានមហាសមុទ្រឥណ្ឌា។ មុននោះ ឥណ្ឌានិង អាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះនិងនាវាមុជទឹកចូលរួមបណ្ដា ការធ្វើសមយុទ្ធទ្វេភាគី៕
Related




