VOV WorldVOV World
ឥណ្ឌាអនុវត្តគំរូ “ម៉ាស៊ីន ATM អង្ករ” ដូចវៀតណាម ដើម្បីជួយដល់ជនក្រីក្រ
29/12/2020 11:26
(VOVWORLD) - គោលគំនិត “ម៉ាស៊ីន ATM អង្ករ ” ដើម្បីផ្តល់ជំនួយស្បៀងអាហារដល់ជនក្រីក្រដែលរងផលប៉ះពាល់ដោយការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ របស់ វៀតណាមនឹងត្រូវយកមកអនុវត្តនៅក្នុងប្រទេសឥណ្ឌា។
ឥណ្ឌាអនុវត្តគំរូ “ម៉ាស៊ីន ATM អង្ករ” ដូចវៀតណាម ដើម្បីជួយដល់ជនក្រីក្រ
“ម៉ាស៊ីន ATM អង្ករ” ត្រូវបានអន្តរជាតិកោតសរសើរយ៉ាងខ្លាំង ម៉ាស៊ីនចែកអង្ករស្វ័យប្រវត្តិឬ “ម៉ាស៊ីន ATM អង្ករ” នឹងមានទីតាំងនៅតំបន់អនាធិបតេយ្យមួយ ក្នុង Bengaluru រដ្ឋ Karnataka ប្រទេសឥណ្ឌាខាងត្បូង ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនក្រីក្រ។ លោក K. Gopalaiah ដែលទទួលខុសត្រូវផ្នែកស៊ីវិលនិងផ្តល់អាហារនៅក្នុងរដ្ឋ Karnataka បានឲ្យដឹងថា គោលគំនិតនេះកំពុងរង់ចាំរដ្ឋាភិបាលឥណ្ឌាយល់ព្រមជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសហប្រតិបត្តិការរវាងក្រុងញូវដែលីនិងកម្មវិធីស្បៀងអាហារពិភពពិតនៃអង្គការសហប្រជាជាតិ (WFP)។ យោងតាមផែនការ ការដាក់ឲ្យប្រើប្រាស់ “ម៉ាស៊ីន ATM អង្ករ” ត្រូវបានអនុវត្តនៅក្នុងរដ្ឋចំនួន ៥ របស់ឥណ្ឌា ក្នុងនោះមានរដ្ឋ Karnataka។ ប្រជាជនម្នាក់ៗនៅក្នុងរដ្ឋនេះ នឹងទទួលបានអង្ករ ៥ គីឡូក្រាម/ខែ រួមជាមួយនឹងរបស់ចាំបាច់ផ្សេងៗទៀត។ សូមគូសបញ្ជាក់ថា គោលគំនិតនៃ “ម៉ាស៊ីន ATM អង្ករ” របស់វៀតណាមត្រូវបានសារព័ត៌មានអន្តរជាតិ កោតសរសើរ ហើយរហូតមកដល់ពេលនេះ មានប្រទេសជាច្រើនបានរៀនសូត្រពីបទពិសោធន៍របស់វៀត ណាមផងដែរ៕

More