ឥណ្ឌារំលឹកខួបអនុស្សារវរីយ៍លើកទី ៦៦ នៃទិវាសាធារណៈរដ្ឋដ៏មហោឡារឹក
26/01/2015 10:50
(VOVworld) – បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៦ នៃទិវាសាធារណរដ្ឋឥណ្ឌាបានប្រព្រឹត្តទៅដ៏អ៊ូអរស្បាយរីករាយ ក្នុងទូទាំងប្រទេស។

ឥណ្ឌារំលឹកខួបអនុស្សារវរីយ៍លើកទី ៦៦ នៃទិវាសាធារណៈរដ្ឋដ៏មហោឡារឹក (Image: VNA) (VOVworld) – បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៦ នៃទិវាសាធារណរដ្ឋឥណ្ឌាបានប្រព្រឹត្តទៅដ៏អ៊ូអរស្បាយរីករាយក្នុង ទូទាំងប្រទេស។ នាព្រឹកថ្ងៃទី ២៦ មករា កម្មវិធីរំលឹកខួបអនុស្សារវរីយ៍ សំខាន់ដោយមានពិធីព្យុហយាត្រាដង្ហែរក្បួនត្រូវបានរៀបចំឡើងដ៏ មហោឡារឹកនៅរដ្ឋធានី New Dehli។ ប្រធានាធិបតីឥណ្ឌា លោក Pranab Mukherjee លោកនាយករដ្ឋមន្ត្រី Narenda Modi និងប្រធាន គណៈបក្សសមាជ លោកស្រី Sonia Gandhi រួមជាមួយថ្នាក់ដឹកនាំនៃ បណ្ដាគណៈបក្សនយោបាយផ្សេងៗទៀតបានចូលរួមពិធីមីទ្ទីញនេះ។ ប្រធានាធិបតីអាមេរិក លោក Barack Obama ទទួលបានសេចក្តីអញ្ចើញ ធ្វើជាភ្ញៀវកិត្តិយសដែល សង្កេតឃើញពិធីព្យុហយាត្រានិងដង្ហែរក្បួន ក្នុងឱកាសនេះ៕
Related




