VOV WorldVOV World
ជម្លោះនៅមជ្ឈិមបូព៌ា៖ សហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្មលើប្រេង​រ៉ែ​អ៊ីរ៉ង់នៅសមុទ្រជាបណ្តោះអាសន្ន
21/03/2026 08:43
(VOVWORLD) - កាលពីថ្ងៃទី២០ ខែមីនា សហរដ្ឋអាមេរិកបានបន្ធូរបន្ថយទណ្ឌកម្មជាបណ្តោះអាសន្នលើប្រេងរ៉ែរបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃប្រភពផ្គត់ផ្គង់ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។
ជម្លោះនៅមជ្ឈិមបូព៌ា៖ សហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្មលើប្រេង​រ៉ែ​អ៊ីរ៉ង់នៅសមុទ្រជាបណ្តោះអាសន្ន
នាវាដឹកប្រេង Callisto ចតនៅកំពង់ផែ ខណៈពេលដែលចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានរំខាន់ដោយសារតែជម្លោះ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ (រូបថត៖ REUTERS/Benoit Tessier) ការបន្ធូរបន្ថយទណ្ឌកម្មនេះអនុញ្ញាតឱ្យអ៊ីរ៉ង់លក់ប្រេងឆៅចំនួន ១៤០ លានបារ៉ែល និងផលិតផលប្រេងរ៉ែ ផ្សេងទៀត ដែលត្រូវបានផ្ទុកនៅលើកប៉ាល់មុនថ្ងៃទី២០ ខែមីនា និងមានសុពលភាពរហូតដល់ថ្ងៃទី១៩ ខែមេសា។ ទោះជាយ៉ាងណាក៏ដោយ វិធានការនេះ មិនអនុវត្តចំពោះការដឹកជញ្ជូនប្រេងទៅកាន់ប្រទេសគុយបា កូរ៉េខាងជើង ឬតំបន់ដែនដីរបស់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ីនោះទេ។ នៅក្នុងសេចក្តីប្រកាសមួយ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានឲ្យដឹងថា នេះគឺជាវិធានការតូចចង្អៀត និងបណ្តោះអាសន្ន ដែលស្របនឹងគោលដៅរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការ "បង្កើនការផ្គត់ផ្គង់ថាមពលអតិបរមាសម្រាប់ពិភពលោក" និងធានាស្ថិរភាពទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីសេចក្តីប្រកាសរបស់លោក Bessent អ៊ីរ៉ង់បានឲ្យដឹងថា ប្រទេសនេះមិនមានប្រេងឆៅលើសតម្រូវការ  ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារអន្តរជាតិនោះទេ។ នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នាពេលថ្មីៗនេះបានឲ្យដឹងថា ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសម្រួលដល់ការប៉ាល់ជប៉ុន ឆ្លងកាត់ច្រកសមុទ្រ Hormuz។ លោកក៏បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់កំពុងស្វែងរក "មិនមែនជាបទឈប់បាញ់មួយប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ឈប់សង្គ្រាមទាំងស្រុង ទូលំទូលាយ និងយូរអង្វែង"៕
TAG
VOV/VOVworld/ជម្លោះ/មជ្ឈិមបូព៌ា/សហរដ្ឋអាមេរិក/ប្រេង​រ៉ែ​/អ៊ីរ៉ង់

More