VOV WorldVOV World
ជំងឺចម្លែកសម្លាប់មនុស្សជាច្រើនកុះករនៅនីហ្សេរីយ៉ា
19/04/2015 07:49
(VOV)_ នាថ្ងៃទី១៨ មេសា រដ្ឋាភិបាលនីហ្សេរីយ៉ា បានអោយដឹងថា៖ យ៉ាងហោចណាស់មានមនុស្សចំនួន១៧នាក់ត្រូវស្លាប់ ដោយជំងឺចម្លែក១ ដែលបានកើតមានឡើងនាដើមសប្ដាហ៍កន្លងទៅ នៅទីរួមស្រុក Ode Irele រដ្ឋ Ondo ភាគអាគ្នេយ៍​ប្រទេសនេះ។
ជំងឺចម្លែកសម្លាប់មនុស្សជាច្រើនកុះករនៅនីហ្សេរីយ៉ា
ជំងឺចម្លែកសម្លាប់មនុស្សជាច្រើនកុះករនៅនីហ្សេរីយ៉ា (VOV)_ នាថ្ងៃទី១៨ មេសា រដ្ឋាភិបាលនីហ្សេរីយ៉ា បានអោយដឹងថា៖ យ៉ាង ហោចណាស់មានមនុស្សចំនួន១៧នាក់ត្រូវស្លាប់ ដោយជំងឺចម្លែក១ ដែលបាន កើតមានឡើងនាដើមសប្ដាហ៍កន្លងទៅ នៅទីរួមស្រុក Ode Irele រដ្ឋ Ondo ភាគអា គ្នេយ៍​ប្រទេសនេះ។ អ្នកនាំពាក្យនៃរដ្ឋ Ondo Kayode Akinmade បានអោយដឹងថា៖​  ជំងឺនេះមាននិមិត្តសញ្ញា ឈឺក្បាល ស្រក់គីឡូក្រាម មិនដឹងខ្លួន ធ្វើអោយអ្នក​ជំងឺ ត្រូវស្លាប់ ក្នុងរយៈពេល២៤ម៉ោងចាប់ពីពេលឆ្លងជំងឺ។ ប៉ុន្តែ ក្នុងរយៈពេល​៧២ ម៉ោងកន្លងទៅ គ្មានករណីណាមួយឆ្លងជំងឺនេះទៀតទេ។ បណ្ដាមន្ត្រី និងអ្នកជំ នាញការខាងសុខាភិបាលរបស់រដ្ឋាភិបាល និងអង្គការអន្តរជាតិនានា បានមាន វត្តមាននៅ ទីរួមស្រុក Ode Irele ដើម្បីតាមដានស្ថានភាពជំងឺនេះ៕

More