ជំនួបពិភាក្សាកំពូលវៀតណាម-កម្ពុជា
20/12/2016 10:56
(VOV)_នាថ្ងៃទី២០ខែធ្នូ នៅទីក្រុងហាណូយ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចដ៏មហោឡារឹកនៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ជំនួបពិភាក្សាកំពូលវៀតណាម-កម្ពុជា (VOV)_នាថ្ងៃទី២០ខែធ្នូ នៅទីក្រុងហាណូយ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចដ៏ មហោឡារឹកនៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអបអរសាទរ នាយករដ្ឋមន្ត្រី សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយជឿជាក់ថា៖នេះជារបត់សំខាន់ ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍រឹងមាំ ដើម្បីផល ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពនឹងបន្ត ជំរុញដំណើការផ្លាស់ប្តូរគណៈប្រតិភូ ជំនួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ ដូចជារវាងបណ្ដាក្រសួង ស្ថាប័ន តំបន់នៃប្រទេសទាំងពីរ និងរួមគ្នាអនុវត្តបណ្ដា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធិភាព។ ភាគីទាំងពីរបានឯកភាពបន្តរក្សាគោលការណ៍មិនទុកអោយកម្លាំង អមិត្តប្រើប្រាស់ដែនដីប្រទេសនេះដើម្បីបង្កអន្តរាយ ជះឥទ្ធិពលដល់សន្តិសុខ របស់ប្រទេសនោះ និងបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងជួញដូររត់ពន្ធ ឆ្លង ដែនខុសច្បាប់ …លៗ ស្ដីអំពីបញ្ហាជនវៀតណាមនៅកម្ពុជា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phucបានថ្លែងអំណរគុណចំពោះភាគីកម្ពុជា បានយកចិត្តទុកដាក់ បង្កលក្ខណះ ងាយស្រួលចំពោះសហគមន៍ជនវៀតណាមរស់នៅកម្ពុជាប្រកបដោយស្ថិរភាព។ នាយករដ្ឋមន្ត្រីមានគោលបំណងថា៖នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែនបន្ត យកចិត្តទុកដាក់ បញ្ជាណែនាំក្រសួង និងស្ថាប័នគ្រប់ជាន់ថ្នាក់ជំរុញដំណើការ ដោះស្រាយបញ្ហាគតិយុត្តិ សំរាប់ជនមានដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បី គេនឹងនរចិត្ត ស្ថិរភាពជីវភាពរស់នៅ រួមចំណែកសកម្មចំពោះការអភិវឌ្ឍន៍របស់ កម្ពុជា និងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ៕
Related




