ជំនួបប្រាស្រ័យមិត្តភាពរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ស.ប.ប.តកូរ៉េ(ទី៣១មករា)
27/01/2015 10:22
Vovworld-គោរពប្រពៃណីចំណងមិត្តភាពនិងអភិវឌ្ឍន៍ ទំនាក់ទំនងសហប្រតិបត្តិការជាមួយបក្សរដ្ឋាភិបាល
ឯកអគ្គរដ្ឋទូត សាធារណៈប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Kim Chang Il (ttu.edu.vn) Vovworld-គោរពប្រពៃណីចំណងមិត្តភាពនិងអភិវឌ្ឍន៍ទំនាក់ទំនង សហប្រតិបត្តិការជាមួយបក្សរដ្ឋាភិបាលនិងប្រជាជនវៀតណាមជាគោលជំហរដ៏ រឹងមាំរបស់បក្សរដ្ឋាភិបាលនិងប្រជាជន សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េ។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូត សាធារណៈប្រជាធិបតេយ្យប្រជាមានិត កូរ៉េលោក Kim Chang Il នៅជំនួបប្រាស្រ័យមិត្តភាពរំលឹកខួបលើកទី៦៥នៃទិវាបង្កើត ទំនាក់ទំនងការទូតវៀតណាម-សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនា ព្រឹកថ្ងៃទី២៧មករានៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះឯកអគ្គរដ្ឋទូត Kim Chang Il បានអះអាងថា៖ “ប្រទេសយើងទាំងពីរកាន់តែបានពង្រឹងជំនឿជាក់នយោបាយពីមួយថ្ងៃទៅ មួយថ្ងៃតាមរយៈដំណើរទស្សនកិច្ចជាន់ខ្ពស់និងកិច្ចសហប្រតិបត្តិការជ្រាលជ្រៅ។ ជាពិសេសលើឆាកអន្តរជាតិ ប្រទេសទាំងពីរបានមានការខំប្រឹងប្រែងរួមដើម្បី សន្តិភាពសន្តិសុខយុត្តិធម៍របស់ដំបន់និងពិភពលោកក៏ដូចជាសកម្មអនុវត្តសកម្មភាព គាំទ្រនិងសាមគ្គីភាពគ្នាទៅវិញទៅមក៕”
Related




