VOV WorldVOV World
ជំនួបវៀតណាមលើកទី៩បានប្រារព្ធឡើងនាថ្ងៃទី២៨កក្កដា
28/07/2013 08:50
VOV-អ្នកវិទ្យាសាស្ត្រអន្តរជាតិចំនួនជាង២រយនាក់ក្នុងនោះមានអ្នក​វិទ្យាសាស្ត្រ​ចំនួន៧នាក់ដែលធ្លាប់ទទួលបានរង្វាន់ Nobel បានចូលរួម “ជំនួប​វៀត​ណាមលើកទី៩” នៅទីក្រុង Quy Nhon ខេត្ត Binh Dinh។
ជំនួបវៀតណាមលើកទី៩បានប្រារព្ធឡើងនាថ្ងៃទី២៨កក្កដា
ជំនួបវៀតណាមលើកទី៩បានប្រារព្ធឡើងនាថ្ងៃទី២៨កក្កដា (radiovietnam.vn)         VOV-អ្នកវិទ្យាសាស្ត្រអន្តរជាតិចំនួនជាង២រយនាក់ក្នុងនោះមានអ្នក​ វិទ្យាសាស្ត្រ​ចំនួន៧នាក់ដែលធ្លាប់ទទួលបានរង្វាន់ Nobel បានចូលរួម “ជំនួប ​វៀត​ណាមលើកទី៩” នៅទីក្រុង Quy Nhon ខេត្ត Binh Dinh។ ជំនួបវៀតណាមលើក ទី​៩​​នឹងបានអូសបន្លាយដល់ថ្ងៃទី១៧សីហា។ នេះជាសកម្មភាពដោយអង្គការ ជំនួប​វៀតណាម ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្រសួងអប់រំបណ្ដុះបណ្ដាល ក្រសួង​ការបរទេសនិងគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh សហការរៀបចំ ក្នុង​ឱកាស​រំលឹកខួបលើកទី៤០កិច្ចសហប្រតិបត្តិការវៀតណាម-បារាំងនិងលើក ទី២០​ទិវាបង្កើតអង្គការជំនួបវៀតណាម។ ក្នុងឱកាសនេះដែរអង្គការជំនួបវៀត ណាមនឹង​បើក​សម្ភោធន៍មជ្ឈមណ្ឌលអន្តរជាតិវិទ្យាសាស្ត្រនិងអប់រំអន្តរផ្នែក នៅ Quy Nhon ខេត្ត Binh Dinh សំដៅជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ​អភិវឌ្ឍន៍ អប់រំនិង​លើក​កំពស់ចំណេះដឹងវិទ្យាសាស្ត្រនៅវៀតណាម៕

More