VOV WorldVOV World
ជំរុញកិច្ចការបរទេសប្រជាជនក្នុងសម័យកាលថ្មី
29/12/2013 09:08
Vovworld-ជំរុញកិច្ចការបរទេសប្រជាជនក្នុងសម័យកាលថ្មី នោះជាការ​អះអាងរបស់លោក Vu Xuan Hong ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀត​ណាម
ជំរុញកិច្ចការបរទេសប្រជាជនក្នុងសម័យកាលថ្មី
លោក Vu Xuan Hong ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម (vietnamplus)         Vovworld-ជំរុញកិច្ចការបរទេសប្រជាជនក្នុងសម័យកាលថ្មី នោះជាការ​ អះអាងរបស់លោក Vu Xuan Hong ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀត​ណាម​ក្នុងពេលឆ្លើយសម្ភាសមជ្ឈដ្ឋានសារព័ត៌មានមុនមហាសន្និបាតដំណាង​ទូទាំង ប្រទេសសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមលើកទី៥អាណត្តិ២០១៣-២០១៨ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ធ្នូនៅទីក្រុងហាណូយ។ លោក Vu Xuan Hong បាន ឲ្យដឹងថា ក្នុងសម័យកាលប្រទេសជាតិសមាហរណកម្មអន្តរជាតិស៊ី​ជម្រៅ​នោះ សកម្មភាពនិងទំនាក់ទំនងកិច្ចករបរទេសប្រជាជនកាន់តែបានបើក​ទូលាយ​នៅ គ្រប់ជាន់ថ្នាក់ គ្រប់វិស័យជាមួយរបៀបដ៏ពហុបែប។ ដោយហេតុនេះ កិច្ចការបរទេស ប្រជាជនកាន់តែមានតួនាទីសំខាន់ក្នុងការចូលរួមអនុវត្តគោល​មាគ៌ាគោលនយោបាយ កិច្ចការបរទេសរួម រួមចំណែកការពារឯករាជ អធិបតេយ្យ​ភាព​និង​បូរណភាពដែនដី ពង្រឹងរូបភាពតួនាទីអន្តរជាតិរបស់វៀតណាម រួម​ចំណែក​ទៅក្នុងកិច្ចការកសាងនិង ការពារប្រទេសជាតិ៕

More