VOV WorldVOV World
ជនបទថ្មីត្រូវតែជាជនបទរបស់បំណងប្រាថ្នានៃការចាប់ផ្តើមអាជីពធ្វើមានបាន
30/09/2016 10:22
(VOVworld)-នាព្រឹកថ្ងៃទី៣០កញ្ញានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue
ជនបទថ្មីត្រូវតែជាជនបទរបស់បំណងប្រាថ្នានៃការចាប់ផ្តើមអាជីពធ្វើមានបាន
ទិដ្ឋភាពនៃសន្និសីទ Online ទូទាំងប្រទេសស្តីពីការអនុវត្តកម្មវិធីគោលដៅជាតិកសាងជន បទថ្មី (VOVworld)-នាព្រឹកថ្ងៃទី៣០កញ្ញានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល  លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានធ្វើ អធិបតីសន្និសីទ Online ទូទាំងប្រទេសស្តីពីការអនុវត្តកម្មវិធីគោលដៅជាតិកសាង ជន បទថ្មី និងបំផុសចលនាប្រណាំងទូទាំងប្រទេសរួមគ្នាកសាងជនបទថ្មីដំណាក់ កាល ២០១៦-២០២០។​ អញ្ជើញថ្លែងមតិសន្និដ្ឋានសន្និសីទ នាយករដ្ឋមន្ត្រី លោក  Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា កសាងជនបទថ្មីជាការធ្វើបដិវត្តន៍មួយ  ជាភារកិច្ចនយោ បាយ តាមនោះក្រសួងស្ថាប័ននានាត្រូវស្វិតស្វាញអនុវត្តឲ្យបាន ល្អ។​លោកមានប្រ សាសន៍ថា៖         “ជនបទថ្មីត្រូវតែជាជនបទរបស់បំណងប្រាថ្នានៃការចាប់ផ្តើមអាជីពធ្វើមានបាន  និងជា ទីមកដល់ទាក់ទាញរាល់ប្រភពកម្លាំងពលំអភិវឌ្ឍន៍និងពង្រីកនូវតម្លៃនិរន្តរ ភាព។ ហើយ​ជនបទថ្មី ត្រូវជាជនបទរបស់ជំនាន់កសិករ បញ្ញាវ័ន្ត ដែលហ៊ានកិត ហ៊ានធ្វើ មានការផ្លាស់ប្តូរថ្មីនិងមានការច្នៃប្រឌិត។ នាពេលកន្លងទៅ នៅជនបទមាន កសិករជា ច្រើនរូបចេះផលិតម៉ាស៊ីនកែច្នៃកសិផលដោយទទួលបានទិន្នផលខ្ពស់។ គប្បីចាប់ ផ្តើមអាជីពតាមទិសដៅនោះ”៕

More