VOV WorldVOV World
ជនវៀតណាមនៅឯបរទេសឆ្ពោះមកស្រុកកំណើជីដូនជីតា
08/04/2014 11:08
Vovworld-នារសៀលថ្ងៃទី៧មេសា គណៈប្រតិភូជនវៀតណាមនៅ​ឯបរទេស​មកពីប្រទេសនិងដំបន់ដែនដីចំនួនជាង២០លើពិភពលោកបានមាន​វត្តមាននៅទីក្រុងហាណូយដើម្បីចូលរួមកម្មវិធីជនវៀតណាមនៅឯបរទេសចូលរួមពីធីធ្វើសក្ការបូជារំលឹកគុណបណ្ដាស្ដេច Hung ឆ្នាំ២០១៤។
ជនវៀតណាមនៅឯបរទេសឆ្ពោះមកស្រុកកំណើជីដូនជីតា
ជនវៀតណាមនៅឯបរទេសឆ្ពោះមកស្រុកកំណើជីដូនជីតា (vietnamplus.vn)         Vovworld-នារសៀលថ្ងៃទី៧មេសា គណៈប្រតិភូជនវៀតណាមនៅ​ឯបរទេស​មកពីប្រទេសនិងដំបន់ដែនដីចំនួនជាង២០លើពិភពលោកបានមាន​វត្តមាននៅ ទីក្រុងហាណូយដើម្បីចូលរួមកម្មវិធីជនវៀតណាមនៅឯបរទេសចូលរួមពីធីធ្វើ សក្ការបូជារំលឹកគុណបណ្ដាស្ដេច Hung ឆ្នាំ២០១៤។ កម្មវិធីបាន​ប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៧ដល់១៤មេសាឆ្នាំ២០១៤រួមមានសកម្មភាពសំខាន់ៗដូចជាអុធធូបនៅវិហារ បណ្ដាស្ដេច Hung ទស្សនាស្រុកកំណើតលោកប្រធាន​ហូជីមិញ មកគោរពវិញ្ញាណ ក្ខ័ន្ធផ្នូរនាយឧត្តមសេនីយ៍ Vo Nguyen Giap ជាដើម។ បណ្ឌិត Nguyen Thanh Son អនុរដ្ឋមន្ត្រីការបរទេសវៀតណាមនិងជា​ប្រធានគណៈកម្មាធិការជាតិអំពីជន វៀតណាមនៅឯបរទេសបានឲ្យដឹងថា គណៈ​ប្រតិភូជនវៀតណាមមកចូលរួមពិធី រំលឹកគុណបណ្ដាស្ដេច Hung បានសម្ដែងសីលធម៍ផឹកទឹកនឹកដល់ប្រភពដើម របស់ប្រជាជាតិវៀតណាម បង្ហាញការយកចិត្តទុកដាក់របស់បក្សរដ្ឋចំពោះជន វៀតណាមនៅឯបរទេសព្រមទាំង អះអាងសហគមន៍​ជន​វៀតណាមនៅឯបរទេស ជាផ្នែកមួយមិនអាចកាត់ផ្ដាចបានរបស់ប្រជាជាតិ​វៀតណាម ជាប្រភពកំលាំង និងស្ពានតភ្ជាប់អន្តរជាតិសំខាន់នៃប្រទេសជាតិ៕

More