VOV WorldVOV World
ជនវៀតណាមនៅឯបរទេសជាផ្នែកមិនអាចកាត់ផ្តាច់ចេញពីសហគមន៍ជនជាតិបានទេ
27/05/2015 07:52
(VOV)_តាមសារាចរនាពេលថ្មីៗនេះរបស់ការិយាល័យនយោបាយ គណៈ​កម្មាធិការប្រតិបត្តិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមថា៖ ជនវៀតណាមនៅ​ឯបរទេសជាផ្នែក១ដែលមិនអាចកាត់ផ្តាច់ចេញបាន និងជាប្រភពកម្លាំង១ នៃ​សហគមន៍បណ្ដាជនជាតិវៀតណាម។
ជនវៀតណាមនៅឯបរទេសជាផ្នែកមិនអាចកាត់ផ្តាច់ចេញពីសហគមន៍ជនជាតិបានទេ
ជនវៀតណាមនៅឯបរទេសជាផ្នែកមិនអាចកាត់ផ្តាច់ចេញពីសហគមន៍ជនជាតិបានទេ           (VOV)_តាមសារាចរនាពេលថ្មីៗនេះរបស់ការិយាល័យនយោបាយ គណៈ​ កម្មាធិការប្រតិបត្តិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមថា៖ ជនវៀតណាមនៅ​ ឯបរទេសជាផ្នែក១ដែលមិនអាចកាត់ផ្តាច់ចេញបាន និងជាប្រភពកម្លាំង១ នៃ​ សហគមន៍បណ្ដាជនជាតិវៀតណាម។ ក្នុងសារាចរនេះក៏ស្ដីអំពីការបន្តជំរុញ ខ្លាំងការអនុវត្តសេចក្ដីសម្រេចចិត្តលេខ ៣៦ របស់ការិយាល័យនយោបាយស្ដីពី ការ​បង្កើនតភ្ជាប់ជនវៀតណាមនៅឯបរទេសជាមួយប្រទេសជាតិ។ ជនវៀត ណាមនៅឯបរទេសគ្រប់រូបសុទ្ធតែបានលើកទឹកចិត្ត បង្កលក្ខណះងាយស្រួល ដើម្បី​វិលត្រឡប់មកលេងស្រុកកំណើត វិនិយោគ ផលិតកម្ម ធ្វើអាជីវកម្ម រួមចំ ណែក​ចូលក្នុង​បុព្វហេតុកសាងនិងការពារមាតុប្រទេសវៀតណាម។            សារាចរនេះក៏បានស្នើអោយបំពេញបន្ថែមយន្តការ គោលនយោបាយ និង ច្បាប់ ដើម្បីបង្កើតរបៀងគតិយុត្តិដោយងាយស្រួលសំរាប់ជនវៀតណាមនៅ​ឯបរទេស វិលត្រឡប់មកវិនិយោគ ផលិតកម្ម ធ្វើអាជីវកម្មនៅវៀតណាម ដោយ ជំរុញ​ការនាំចេញ ​ជួយឧបត្ថម្ភវិនិយោគរបស់វៀតណាមនៅឯបរទេស។ មាន ​គោលនយោបាយទាក់ទាញ ប្រើប្រាស់អ្នកជំនាញការ បញ្ញវ័ន្ត វៀតណាមនៅ​ ឯបរទេស ជាពិសេស​ក្នុងវិស័យមុខព្រួញ បំពេញតម្រូវការក្នុងបុព្វហេតុ​កសាង​ និងការពារមាតុប្រទេស។           ជំរុញខ្លាំងថែមទៀត បណ្ដាសកម្មភាពជួយឧបត្ថម្ភជនវៀតណាមនៅ​ឯប រទេស ពង្រឹងនិងពង្រីកអត្តសញ្ញាណវប្បធម៌ ​ប្រពៃណីជាតិ ជួយ​ឧបត្ថម្ភបង្ហាត់ បង្រៀនភាសាវៀតណាមផងដែរ៕