ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន
24/01/2026 08:41
(VOVWORLD) - ប្រជាជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែបានសម្តែងជំនឿជាក់របស់ខ្លួន ចំពោះវឌ្ឍនភាពអភិវឌ្ឍរបស់ប្រទេសជាតិនាពេលខាងមុខ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា នៅទីក្រុងហាណូយប្រកបដោយជោគជ័យ។

ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន លេខាអចិន្ត្រៃយ៍នៃលេខាធិកាដ្ឋាន លោក ត្រិន កាំទូ និងប្រធានគណៈចាត់តាំងមជ្ឈិម លោក ឡេ មិញហឹង អបអរសាទរលោកអគ្គលេខាបក្ស តូ ឡឹម។ រូបថត៖ VOV ក្នុងបក្ខជនម្នាក់នៅក្នុងសង្កាត់ តឿងម៉ាយ ទីក្រុងហាណូយ លោក ង្វៀន ម៉ាញ ហ៊ុង និងលោក វូ វ៉ាន់ ខៀន បានតាមដានយ៉ាងដិតដល់នូវសកម្មភាពទាំងអស់នៅក្នុងមហាសន្និបាតលើកទី១៤ របស់បក្ស ហើយមានទំនុកចិត្តកាន់តែខ្លាំងឡើងលើការអភិវឌ្ឍដ៏លេចធ្លោរបស់ប្រទេសជាតិក្នុងរយៈពេលខាងមុខ ខណៈដែលមហាសន្និបាតលើកទី១៤ បានបង្ហាញពីសកម្មភាពដ៏ម៉ឺងម៉ាត់ និងការឯកភាពខ្ពស់ក្នុងការជ្រើសរើសក្រុមថ្នាក់ដឹកនាំថ្មីដែលមានគុណសម្បត្តិគួរឱ្យកោតសរសើរជាច្រើន។
TAG
VOV/VOVworld/មហានសន្និបាតលើកទី១៤ /ជំនឿជាក់របស់ប្រជាជន/វៀតណាម
Related





