VOV WorldVOV World
ជប៉ុន-ចិនបានឯកភាព បង្កើនការផ្លាស់ប្តូរមតិ
13/09/2012 11:08
VOV-ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១១និង១២កញ្ញានៅក្រុង ប៉េកាំង ក្រសួង​ការបរទេសជប៉ុននិងក្រសួងការបរទេស ចិនបានដំណើរការការផ្លាស់ប្តូរមតិចំនួន២​ ស្ដីអំពីភាព តានតឹងរវាងប្រទេសទាំងពីរក្នុងរយៈពេល​កន្លងទៅ។
ជប៉ុន-ចិនបានឯកភាព បង្កើនការផ្លាស់ប្តូរមតិ
ប្រជុំកោះ Senkaku         VOV-ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១១និង១២កញ្ញានៅក្រុងប៉េកាំង ក្រសួង​ការបរទេសជប៉ុននិងក្រសួងការបរទេសចិនបានដំណើរការការផ្លាស់ប្តូរមតិ ចំនួន២​ ស្ដីអំពីភាពតានតឹងរវាងប្រទេសទាំងពីរក្នុងរយៈពេល​កន្លងទៅ។ ចូលរួមការផ្លាស់ប្តូរមតិនេះ ភាគីជប៉ុនគឺលោក Shinsuke Sugiyama ប្រធាន​ នាយកដ្ឋានទ្វីបអាស៊ី-ទ្វីបមហាសាគរ និងភាគីចិនគឺលោក​​ Luo ZhaoHui​ ប្រធាន​នាយកដ្ឋានទ្វីបអាស៊ី។ ទោះបីខ្លឹមសារលំអិតនៃបណ្ដាជំនួបមិនបាន ប្រកាសក្តី​ប៉ុន្តែមជ្ឈដ្ឋានអ្នកសង្កេតការបានចាត់ទុកថា ប្រហែលជាលោក Sugiyama បាននាំ​ចេញសេណារីអូចំនួន២រួមមានបញ្ហាប្រជុំកោះ Senkaku ទិញដោយរដ្ឋាភិបាល និង​ទី​២​​គឺ​ទិញដោយទីក្រុងតូក្យូ។ តាមទស្សនៈរបស់ រដ្ឋាភិបាលជប៉ុនថាការសំរេចចិត្តទិញ​ប្រជុំកោះ Senkaku ជាវិធានការមួយ សំដៅជៀសវាងបណ្ដាលបន្ថែមជំលោះក្នុង​ទំនាក់ទំនងជាមួយចិន។ ​ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក Sugiyama បានចាត់ទុកថា បណ្ដាជំនួបបានមានលទ្ធផល។ ប៉ុន្តែលើស្ថានភាពជាក់ស្ដែងភាព​តានតឹង នៅតែកើនឡើងក្នុងពេលដែលបណ្ដាសកម្មភាំពជួបប្រាស្រ័យរវាងប្រទេស ទាំងពីរបន្តត្រូវលប់ចោល៕