ជប៉ុន អាមេរិក និងឥណ្ឌាព្រួយបារម្ភសកម្មភាពរបស់ចិននៅសមុទ្រខាងកើត
01/10/2015 09:23
(VOV)_ នាព្រឹកថ្ងៃទី៣០កញ្ញា នៅទីក្រុង New York អាមេរិក រដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន អាមេរិក និងឥណ្ឌា បានដំណើរកិច្ចប្រជុំ នៅខាងក្រៅមហាសន្និបាត អង្គការសហប្រជាជាតិ។ នៅទីនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានសម្ដែងការព្រួយបារម្ភអំពីសកម្មភាពបើកទូលាយនៅតំបន់សមុទ្រខាងកើតរបស់ចិន។

ជប៉ុន អាមេរិក និងឥណ្ឌាព្រួយបារម្ភសកម្មភាពរបស់ចិននៅសមុទ្រខាងកើត (VOV)_ នាព្រឹកថ្ងៃទី៣០កញ្ញា នៅទីក្រុង New York អាមេរិក រដ្ឋមន្ត្រីការបរ ទេសនៃប្រទេសជប៉ុន អាមេរិក និងឥណ្ឌា បានដំណើរកិច្ចប្រជុំ នៅខាងក្រៅមហា សន្និបាត អង្គការសហប្រជាជាតិ។ នៅទីនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានសម្ដែងការព្រួយបារម្ភអំពីសកម្មភាពបើកទូលាយនៅតំបន់ សមុទ្រខាងកើតរបស់ចិន។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និង សមភាគីឥណ្ឌា លោក Sushma Swaraj ក៏បានសម្ដែងនូវការស្រុះចិត្តគំនិតរបស់ រដ្ឋមន្ត្រីការបរទេសជប៉ុន ហើយចាត់ទុកថាចិន ត្រូវគោរពច្បាប់អន្តរជាតិ ភាគី ទាក់ទិននានាត្រូវគោរពច្បាប់អន្តរជាតិ ហើយដោះស្រាយជំលោះដោយសន្តិវិធី សេរីភាពខាងនាវាចរ ដោយមិនធ្វើអោយរាំងស្ទះឡើយហើយមិនបានរារាំង។ សន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វីក ត្រូវបានរក្សាដោយផ្អែកទៅលើកិច្ចសហប្រតិបត្តិ ការរបស់ភាគីផ្សេងៗ ហើយក្នុងនោះត្រូវមានជប៉ុន អាមេរិកនិងឥណ្ឌា។ ក៏ក្នុងជំនួបសន្ទនានេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Kerry ក៏បានចាត់ទុកថា៖ អាមេរិកគាំទ្រជានិច្ចការធ្វើដំណើរដោយសេរីភាពនៅតំបន់ សមុទ្រអន្តរជាតិ។ មិនគាំទ្រសកម្មភាពរារាំងសកម្មភាពពាណិជ្ជកម្ម មិនគោរព ការកំណត់នានាក្នុងច្បាប់អន្តរជាតិ៕
Related





