ជប៉ុនជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការសន្តិសុខទូទាំងពិភពលោក
17/12/2015 10:43
(VOVworld) - សេចក្ដីប្រកាសពោលខាងលើត្រូវបាន ចេញផ្សាយនៅកិច្ចប្រជុំក្រុមប្រឹក្សាមន្ត្រីជាន់ខ្ពស់នៃ ក្រសួងការពារជាតិនិងមេបញ្ជាចំនួន១៨០រូបនៃកង កម្លាំងស្វយការពារជប៉ុន (JSDF) ដែលប្រព្រឹត្តទៅនា ថ្ងៃទី១៦ ធ្នូ។

នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (រូបថត៖AFP/TTXVN) (VOVworld) - នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានអះអាងថា ជប៉ុននឹងជំរុញ ខ្លាំងកិច្ចសហប្រតិបតិ្តការសន្តិសុខទូទាំងពិភពលោក។សេចក្ដីប្រកាស ពោលខាង លើត្រូវបានចេញផ្សាយនៅកិច្ចប្រជុំក្រុមប្រឹក្សាមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ និងមេបញ្ជាចំនួន១៨០រូបនៃកងកម្លាំងស្វយការពារជប៉ុន (JSDF) ដែលប្រព្រឹត្តទៅ នាថ្ងៃទី១៦ ធ្នូ។ថ្លែងមតិនៅទីនេះ លោក Shinzo Abe បានសង្កត់ធ្ងន់ទៅលើសារសំ ខាន់នៃច្បាប់សន្តិសុខដែលទើបនឹងបានអនុម័តកាលពីខែកញ្ញាកន្លងទៅ។តាម លោកថា ដើម្បីសម្របខ្លួនជាមួយការផ្លាស់ប្ដូររបស់សម័យកាល ជប៉ុនត្រូវការបើក ទូលាយតួនាទីរបស់ JSDF ក្នុងការចូលរួមការពារសន្តិភាពពិភពលោក។លោក Shinzo Abe បានសង្កត់ធ្ងន់ថា សន្តិសុខរបស់ប្រជាជនជប៉ុនតភ្ជាប់ជាមួយ ស្ថិរភាព របស់ពិភពលោក។នៅកិច្ចប្រជុំនេះដែរ រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Gen Nakatani បានឲ្យដឹងថា សកម្មភាពរបស់ JSDF នៅឯបរទេសនឹងត្រូវបានជំរុញខ្លាំង នាពេលខាងមុខ៕
Related
More




