VOV WorldVOV World
ជប៉ុននិងអាមេរិកស្វែងរកវិធានការណ៍តឹងរឹងបំផុតដើម្បីទប់ទល់នឹងប្រទេសកូរ៉េខាងជើង
11/09/2016 08:29
(VOVworld) - នាថ្ងៃទី ១១ កញ្ញា បណ្ដាបេសកជនពិសេស ជួរមុខរបស់ជប៉ុននិងអាមេរិកទទួលបន្ទុកបញ្ហាលើឧបទ្វីប កូរ៉េបានឯកភាពស្វែងរកវិធានការណ៍តឹងរឹងបំផុតតម្រង់ ទៅលើប្រទេសកូរ៉េខាងជើងបន្ទាប់ពី ២ ថ្ងៃ ដែលព្យុងយ៉ាង ដំណើរការសាកល្បងនុយក្លេអ៊ែរលើកទី ៥ ដោយមិនអើពើ ដល់ការប្រឆាំងជំទាស់របស់សហគមន៍អន្តរជាតិ។
ជប៉ុននិងអាមេរិកស្វែងរកវិធានការណ៍តឹងរឹងបំផុតដើម្បីទប់ទល់នឹងប្រទេសកូរ៉េខាងជើង
ជប៉ុននិងអាមេរិកស្វែងរកវិធានការណ៍តឹងរឹងបំផុតដើម្បីទប់ទល់នឹងប្រទេសកូរ៉េខាងជើង (VNA) (VOVworld) - នាថ្ងៃទី ១១ កញ្ញា បណ្ដាបេសកជនពិសេសជួរមុខរបស់ជប៉ុននិង អាមេរិកទទួលបន្ទុកបញ្ហាលើឧបទ្វីបកូរ៉េបានឯកភាពស្វែងរកវិធានការណ៍តឹង រឹងបំផុតតម្រង់ទៅលើប្រទេសកូរ៉េខាងជើងបន្ទាប់ពី ២ ថ្ងៃ ដែលព្យុងយ៉ាងដំណើរ ការសាកល្បងនុយក្លេអ៊ែរលើកទី ៥ ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់ សហគមន៍អន្តរជាតិ។ ឆ្លើយសម្ភាសមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីជំនួបជាមួយ ប្រធាននាយកដ្ឋានទទួលបន្ទុបញ្ហានៅអាស៊ីនិងទ្វីបអូសេអានីចំណុះក្រសួងការ បរទេសជប៉ុន លោក Kenji Kanasugi នៅទីក្រុងតូក្យូ បេសកជនពិសេសរបស់  អាមេរិកទទួលបន្ទុកគោលនយោបាយអន្តរកូរ៉េ លោក Sung Kim បានឲ្យដឹងថា៖ ភាគីទាំងពីរនឹងសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយគ្នាក្នុងក្រុមប្រឹក្សាសន្តិសុខ  អ.ស.ប. ដើម្បីនាំចេញវិធានការណ៍តឹងរឹងបំផុតតម្រង់ទៅលើទង្វើរបស់ព្យុង យ៉ាង ។ លោក Kim គ៏បានឲ្យដងឹថែមទៀតថា៖ ជប៉ុននិងអាមេរិកនឹងសហការ ជាមួយ កូរ៉េខាងត្បូងដើម្បីទប់ទល់នឹងទង្វើរបស់ព្យុងយ៉ាងទៀតផង៕​

More