ជប៉ុនផ្ដល់ជំនួយឥតសំណង់មានតំលៃជាង២ពាន់៦រយលានយេនអោយវៀតណាម
23/03/2012 07:59
នាថ្ងៃទី ២២ មិនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងហិរញ្ញាវត្ថុវៀតណាម លោក Vuong Dinh Hue និង ឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្ដល់ជំនួយឥតសំណង់ មាន

នាថ្ងៃទី ២២ មិនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងហិរញ្ញាវត្ថុវៀតណាម លោក Vuong Dinh Hue និង ឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្ដល់ជំនួយឥតសំណង់ មានតំលៃជាង ២ពាន់ ៦រយលានយេន អោយគំរោងការណ៏៖ កសាង អនុវត្តគយអេឡិកត្រូនិក និងអនុវត្តយន្តការគយ បង្អួចតែមួយជាតិបំរើទំនើបភាវូបនីយកម្មគយ។ ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្ដល់ជំនួយឥតសំណង់ (http://www.baohaiquan.vn) ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី Vuong Dinh Hue សង្កត់ធ្ងន់ថា៖ ខ្ទង់ជំនួយឥតសំណង់នេះនឹងជួយផ្នែកគយវៀតណាមជំរុញយ៉ាងខ្លាំង ដំណើការទំនើបភាវូបនីយកម្ម តាមបណ្ដា បទដ្ឋានអន្តរជាតិ។ ទន្ទឹមនឹងនោះ គំរោងការណ៏នឹងធ្វើជាក់ស្ដែងបនីយកម្ម នូវបណ្ដា គោលដៅដែលបានដាក់ចេញ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឈន៏គយ ដំណាក់កាល២០១១-២០១២ ក៏ដូចជាឆ្លើយតបនឹងតម្រូវការអនុវត្ត កិច្ចសន្យារបស់រដ្ឋាភិបាលវៀតណាម អំពីការអនុវត្ត យន្តការគយបង្អួចតែមួយជាតិ និងចូលរួមយន្តការបង្អួចមួយ ASEAN ។តាមគំរោង គំរោងការណ៏នេះនឹងបានអនុវត្តក្នុងរយះពេល ៣៥ខែ និងគ្រោងផ្ទេរទៅអោយវៀតណាម ក្នុងឆ្នាំ ២០១៤៕
Related





