VOV WorldVOV World
ជប៉ុនប្រឆាំងជំទាស់ការដែលចិនបង្វែររ៉ាដាតម្រង់ទៅលើនាវារបស់ជប៉ុន
07/02/2013 08:45
(VOVworld) – នាថ្ងៃទី ៦ កុមភៈ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានថ្កោល​ទោសយ៉ាងខ្លាំងក្លាចំពោះ ការដែល នាវាចំបាំងរបស់ចិនបានបង្វែររ៉ាដា តម្រង់ទៅ លើនាវារបស់កំលាំងការពារសមុទ្រនៃជប៉ុន (MDSF) លើតំបន់សមុទ្រ Hoa Tung។
ជប៉ុនប្រឆាំងជំទាស់ការដែលចិនបង្វែររ៉ាដាតម្រង់ទៅលើនាវារបស់ជប៉ុន
(VOVworld) – នាថ្ងៃទី ៦ កុមភៈ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានថ្កោល​ទោសយ៉ាងខ្លាំងក្លាចំពោះការដែល នាវាចំបាំងរបស់ចិនបានបង្វែររ៉ាដា តម្រង់ទៅ លើនាវារបស់កំលាំងការពារសមុទ្រនៃជប៉ុន (MDSF) លើតំបន់សមុទ្រ Hoa Tung។ ថ្លែងមតិក្នុងកិច្ចប្រជុំព្រឹទ្ធសភាជប៉ុនមួយ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានអះអាងថា៖ “នេះគឺជាទង្វើបង្ករឿងហេតុនិងគ្រោះថ្នាក់ ដែល អាចនាំទៅឧបទ្ទវ ហេតុចៃដន្យ”។ លោក Abe​ អំពាវនាវឲ្យភាគីចិនអត់ធ្មត់ព្រមទាំងចាត់ទុកថា៖ ប្រទេស ទាំង ២ គួរវិលត្រឡប់មក “ទំនាក់ទំនងយុទ្ធសាស្រ្ត មួយមានផលប្រយោធន៍”។ នាថ្ងៃ ដ៏ដែល ទីភ្នាក់ងារសារព័ត៌ មានជប៉ុន Kyodo បានដក់ស្រង់សំដីនៃអ្នកនាំពាក្យក្រសួង ការបរទេសចិន លោកស្រី Hua Chunying ចាត់ទុកថា៖ កាយវិការនៃភាគីចិនគឺជាទង្វើ ការពារឯករាជ្យរបស់ កងទ័ពចិន។ រឿងហេតុនេះត្រូវបានកើតមានឡើង នាថ្ងៃទី ៣០ មករា ក្នុងតំបន់ ជំលោះជំវិញប្រជុំកោះ ដែលភាគីជប៉ុនហៅថា Senkaku និងភាគីចិន ហៅថា៖ Dao Yu ផងដែ។ ភាគីអាមេរិកក៏បានសម្តែងនូវការព្រួយបារម្មណ៍ចំពោះរឿង ហេតុពោល ខាងលើ។ ពិព្រោះ ទង្វើពោលខាងលើអាចជះឥទ្ធិពលដល់សន្តិសុខ ស្ថិរភាពក្នុងតំបន់៕ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying (Image: Internet)