ជប៉ុនប្រជុំបន្ទាន់បន្ទាប់ពីចំណាប់ខ្មាំងទី២ត្រូវ IS សម្លាប់
01/02/2015 07:36
Vovworld-នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នាព្រឹក ថ្ងៃទី១កុម្ភៈបានប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់បន្ទាប់ពី

ជប៉ុនប្រជុំបន្ទាន់បន្ទាប់ពីចំណាប់ខ្មាំងទី២ត្រូវ IS សម្លាប់ (Guardian) Vovworld-នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នាព្រឹកថ្ងៃទី១កុម្ភៈបានប្រជុំ គណៈរដ្ឋមន្ត្រីបន្ទាន់បន្ទាប់ពីអង្គការរដ្ឋឥស្លាមស្វ័យប្រកាស IS បានប្រកាសខ្សែ វីដេអូសម្លាប់ចំណាប់ខ្មាំង Kenji Goto។ នាយករដ្ឋមន្ត្រី Shinzo Abe បានផ្ញើរសេចក្តី រំលែកទុក្ខដល់គ្រួសារ Kenji Goto ចាត់ទុកនេះជាករណីគួរឲ្យសោកស្ដាយ។ ជប៉ុន នឹងមិនលើកលែងទោសឲ្យសកម្មភាពភេរវកម្មឡើយ។ រដ្ឋមន្ត្រីការបរទេសលោក Kishida Fumio ក្នុងសន្និសីទកាសែតនាថ្ងៃទី១កុម្ភៈបានសង្កត់ធ្ងន់ថា ជប៉ុនកំពុងបន្ត បញ្ជាក់ព័ត៌មានដែល IS នាំចេញ។ មុននោះអង្គការរដ្ឋឥស្លាមស្វ័យប្រកាស IS នាថ្ងៃទី៣១មករាបានប្រកាសខ្សែ វីដេអូមួយថតការសម្លាប់មនុស្សម្នាក់ដែលអង្គការជ្រុលនិយមនេះនិយាយថាជា ចំណាប់ខ្មាំងទី២របស់ជប៉ុន អ្នកកាសែត Kenji Goto។ បណ្ដាប្រទេសលើពិភពលោកក្នុងនោះមានអាមេរិក ងង់គ្លេស បារាំង អាល្លឺម៉ង់ បានថ្កោលទោសយ៉ាងពេញទម្ហឹងការដែល IS សម្លាប់ពលរដ្ឋជប៉ុន ទន្ទឹមនឹងនោះ សម្ដែងសាមគ្គីភាពជាមួយជប៉ុនក្នុងការសាកល្បងថ្មីនេះ៕
Related
More




