ជប៉ុនរក្សាកំរិតជួយឧបត្ថម្ភហិរញ្ញវត្ថុសំរាប់កងទ័ពអាមេរិក
17/12/2015 08:43
(VOVworld) - នាថ្ងៃទី១៦ ធ្នូ រដ្ឋាភិបាលជប៉ុនបានឲ្យ ដឹងថា នឹងរក្សាកំរិតជួយ ឧបត្ថម្ភហិរញ្ញវត្ថុចំនួន១,៦ ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំសំរាប់កម្លាំងយោ ធាអាមេរិកដែលបោះទ័ពនៅប្រទេសអាស៊ីខាងកើត នេះ។

ទីប្រឹក្សាយោធាអាមេរិកប្រចាំនៅជប៉ុន (រូបថត៖nation.time.com) (VOVworld) - នាថ្ងៃទី១៦ ធ្នូ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា នឹងរក្សាកំរិតជួយឧបត្ថម្ភ ហិរញ្ញវត្ថុចំនួន១,៦ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំសំរាប់កម្លាំងយោធាអាមេរិក ដែលបោះទ័ពនៅប្រទេសអាស៊ីខាងកើតនេះ។រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida បានឲ្យដឹងថា កិច្ចព្រមព្រៀងពោលខាងលើគឺជាជំហាន មួយដ៏សមស្រប សំដៅជួយឧបត្ថម្ភគោលនយោបាយស្ដារតុល្យភាពនៅទ្វីបអាស៊ី របស់អាមេរិកក្នុង កាលៈទេសៈស្ថានភាពសន្តិសុខកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាក្រោយ ពីការគិតគូលើស្ថានភាពហិរញ្ញវត្ថុមានកំរិតរបស់ជប៉ុនផងដែរ។ទាក់ទិនដល់ការ បង្កើនទំនាក់ទំនងសម្ព័ន្ធមិត្តជប៉ុន-អាមេរិក លោក Kishida បាន អះអាងថា ជប៉ុននឹង បន្តសហប្រតិបតិ្តការយ៉ាងស្អិតរមួតជាមួយអាមេរិកសំដៅ ឆ្ពោះទៅសន្តិភាព ស្ថិរ ភាព និងភាពសម្បូររុងរឿងសំរាប់ជប៉ុន តំបន់និងពិភពលោក៕
Related
More




