ជប៉ុនស្នើឲ្យកូរ៉េខាងត្បូងពន្លឿនការសន្ទនាទ្វេភាគី
30/11/2013 08:35
(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានស្នើឲ្យបណ្ដាសមាជិកសភាកូរ៉េ ខាងត្បូងសហប្រតិបត្តិការជាមួយជប៉ុនដើម្បីពន្លឿន ការសន្ទនាទ្វេភាគី ក្នុងកាលៈទេសៈ ទំនាក់ទំនងរវាង ប្រទេសទាំង ២ កំពុងអាក្រក់ទៅៗដ៏ធ្ងន់ធ្ងរដោយជំលោះ អធិបតេយ្យភាពនិងបូរណភាពដែនដី

នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានស្នើឲ្យបណ្ដាសមាជិកសភាកូរ៉េខាងត្បូងសហប្រតិបត្តិការជាមួយជប៉ុន ដើម្បី ពន្លឿនការសន្ទនាទ្វេភាគី ក្នុងកាលៈទេសៈ ទំនាក់ទំនងរវាងប្រទេស ទាំង ២ កំពុងអាក្រក់ទៅៗដ៏ធ្ងន់ធ្ងរដោយជំលោះអធិបតេយ្យភាពនិងបូរណ ភាពដែនដី ក៏ដូចជា បញ្ហាផ្សេងៗទៀត។ ថ្លែងមតិក្នុងកិច្ចប្រជុំរវាងសមាជិក ជប៉ុននិងកូរ៉េខាង ត្បូងនៅរដ្ឋធានី តូក្យូ លោក Abe បានអះអាងនឹងរក្សាការ ខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការឲ្យស៊ីជំរៅនៅគ្រប់ជាន់ថ្នាក់ និងត្រៀមខ្លួនជាស្រេចជួប សន្ទនាជាមួយ Seoul។ នាយករដ្ឋមន្ត្រី Abe បាន ចាត់ទុកថា៖ ប្រជាជននៃ ប្រទេសទាំង ២ ត្រូវបង្កើនការបើកទូលាយទំនាក់ ទំនងទ្វេភាគីឲ្យបានខ្លាំងក្លា ថែមទៀត។ សេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រី Abe ត្រូវបាននាំចេញក្នុង កាលៈទេសៈ ប្រទេសទាំង ២ កំពុងប្រឈមមុខនឹង ភាពតានតឹងដែលកំពុងឡើងជណ្តើរជុំវិញជំលោះអធិបតរយ្យភាពចំពោះ ប្រជុំកោះដែលភាសារកូរ៉េហៅថា៖ Dokko ឬភាសារជប៉ុនហៅថា៖ Takeshima ក៏ដូចជា ការខ្វែងគំនិតខាងប្រវត្តិសា ស្ត្រ៕
Related




