VOV WorldVOV World
ជួបមុខរូបគំរូនៃអគ្គក្រុមហ៊ុនឧស្សាហកម្មគីមីរ៉ែ
03/04/2015 10:33
Vovworld-នាព្រឹកថ្ងៃទី៣មេសា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀត​ណាម​លោកស្រី Nguyen Thi Doan
ជួបមុខរូបគំរូនៃអគ្គក្រុមហ៊ុនឧស្សាហកម្មគីមីរ៉ែ
ជួបមុខរូបគំរូនៃអគ្គក្រុមហ៊ុនឧស្សាហកម្មគីមីរ៉ែ (VOV)         Vovworld-នាព្រឹកថ្ងៃទី៣មេសា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀត​ណាម ​លោកស្រី Nguyen Thi Doan បានមានជំនួបមុខជាមួយគណៈប្រតិភូ​កម្មាភិបាល ​ស្នូលនុងបុគ្គលគំរូក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិរបស់​អគ្គក្រុមហ៊ុន ឧស្សាហកម្មគីមីនិងរ៉ែនៃសម្ព័ន្ធក្រុមហ៊ុនធ្យូងថ្មផលរ៉ែវៀតណាម។ នៅជំនួបមុខនេះ អនុប្រធានរដ្ឋ Nguyen Thi Doan បានសង្កត់ធ្ងន់ថា ក្នុង​កាលៈទេសៈប្រទេសជាតិធ្វើ សមាហរណកម្មកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ អគ្គក្រុមហ៊ុនត្រូវក្ដាប់ជាប់ ឱកាសរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មឡើង​វិញ ផ្លាស់ប្តូរបច្ចេកវិទ្យាសមស្រប នឹងស្ថានភាពអភិវឌ្ឍន៍ថ្មីជាដើម។ អនុប្រធាន​រដ្ឋក៏បានស្នើរអគ្គក្រុមហ៊ុនសកម្ម សុក្រិតរូបសណ្ឋានផលិតកម្មបន្តកសាងវណ្ណ​កម្មករក្នុងដំណាក់កាល ឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្ម៕

More