VOV WorldVOV World
ជួបប្រាស្រ័យជាមួយមិត្តភក្ដិអន្តរជាតិក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍៤០ឆ្នាំ រំដោះភាគខាងត្បូងឯកភាពប្រទេស
01/05/2015 09:08
(VOVworld) - ដំណាងជាភ្ញៀវអន្តរជាតិ អ្នកក្សិណ សាក្សីប្រវត្តិ សាស្ត្រជាង១០០នាក់ដែលធ្លាប់ចូលរួម ការតស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះជាតិ បានរួម គ្នាចែករំលែកមនោសញ្ចេតនា រំលឹកឡើងវិញអនុស្សា វរីយ៍ ពេលវេលាគួរឲ្យ ចង់ចាំអំពីដំណាក់កាលតស៊ូមិនចេះនឿយហត់ដើម្បីសន្តិភាព ឯករាជ្យ ឯកភាព។
ជួបប្រាស្រ័យជាមួយមិត្តភក្ដិអន្តរជាតិក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍៤០ឆ្នាំ រំដោះភាគខាងត្បូងឯកភាពប្រទេស
កម្លាំងប្រដាប់អាវុធព្យុហយាត្រានៅវិថី Nguyen Hue ទីក្រុងហូជីមិញនាព្រឹកថ្ងៃទី៣០ មេសា (រូបថត៖TTXVN) (VOVworld) - នារសៀលថ្ងៃទី៣០ មេសា សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម បានសហ ការជាមួយសម្ព័ន្ធបណ្ដាអង្គការមិត្តភាំពទីក្រុងហូជីមិញ ភាគខាងត្បូង វៀតណាម រៀបចំជំនួប ប្រាស្រ័យជាមួយមិត្តភក្ដិអន្តរជាតិក្នុងឱកាសរំលឹកខួបអនុ ស្សាវរីយ៍លើកទី៤០នៃទិវា រំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ។ដំណាងជា ភ្ញៀវអន្តរជាតិ អ្នកក្សិណសាក្សីប្រវត្តិសាស្ត្រជាង១០០នាក់ដែលធ្លាប់ចូលរួមការ តស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះជាតិ បានរួមគ្នាចែករំលែកមនោសញ្ចេតនា រំលឹកឡើងវិញអនុស្សាវរីយ៍ ពេលវេលាគួរឲ្យ ចង់ចាំអំពីដំណាក់កាលតស៊ូមិនចេះ នឿយហត់ដើម្បីសន្តិភាព ឯករាជ្យ ឯកភាព។វិលត្រឡប់មកវៀតណាម៤០ឆ្នាំ ក្រោយពីទិវារំដោះ បណ្ដាតំណាងសុទ្ធតែវាយតំលៃ ខ្ពស់ចំពោះរាល់ស​មិទ្ធិផល ដែលវៀតណាមទទួលបាន ព្រមទាំងអះអាងថា នឹងបន្ត យកចិត្តទុកដាក់ គាំទ្រ វៀតណាមក្នុងដំណើរការដោះស្រាយផលវិបាកដោយសង្គ្រាម កសាងនិង អភិវឌ្ឍន៍ប្រទេសជាតិ៕