VOV WorldVOV World
ជួរបញ្ញាវ័នអ្នកវិទ្យាសាស្ត្រសិល្បករមានការរួមចំណែកដ៏ធំធេងទៅក្នុងសមិទ្ធិរួមនៃប្រទេសជាតិ
12/02/2015 10:44
Vovworld-នៅជំនួបមុខបណ្ដាបញ្ញាវ័នអ្នកវិទ្យាសាស្ត្រ សិល្បករនាព្រឹកថ្ងៃទី​១២កុម្ភៈ តាងនាមឲ្យថ្នាក់ដឹកនាំបក្សរដ្ឋ
ជួរបញ្ញាវ័នអ្នកវិទ្យាសាស្ត្រសិល្បករមានការរួមចំណែកដ៏ធំធេងទៅក្នុងសមិទ្ធិរួមនៃប្រទេសជាតិ
ជួរបញ្ញាវ័នអ្នកវិទ្យាសាស្ត្រសិល្បករមានការរួមចំណែកដ៏ធំធេងទៅក្នុងសមិទ្ធិរួមនៃប្រទេសជាតិ (VOV)         Vovworld-នៅជំនួបមុខបណ្ដាបញ្ញាវ័នអ្នកវិទ្យាសាស្ត្រសិល្បករនាព្រឹកថ្ងៃទី ​១២កុម្ភៈ តាងនាមឲ្យថ្នាក់ដឹកនាំបក្សរដ្ឋ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម​លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា រាល់សមិទ្ធិនៃប្រទេសជាតិក្នុង​ឆ្នាំ​២០១៤​ជា ​គុណ​បំណាចរបស់បក្សទាំងមូលប្រជាជនទាំងមូល ក្នុងនោះមានការ​រួមវិភាគទាន ​របស់បញ្ញាវ័ន្តសិល្បករ។ លោក អគ្គលេខា Nguyen Phu Trong បាន​អះអាងថា៖ “បក្សកុម្មុយនីស្តវៀតណាមជានិច្ចកាលអះអាងថា នៅគ្រប់សម័យកាល ពេល​​ណា ជួរបញ្ញាវ័ន្តក៏ជាគ្រឹះស្ថាននៃសង្គមដែរ គឺជាកំលាំងច្នៃប្រឌិតនិង​ផ្សព្វផ្សាយ​ចំណេះ ​ដឹងក្នុងជីវភាពរស់នៅ។ ឆ្នាំកន្លងមកនិងប៉ុន្មានឆ្នាំកន្លងទៅ ជួរ​សិល្បករ​បញ្ញាវ័ន្ត​បាន រួមចំណែកសំខាន់ក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ។” ឆ្នាំ២០១៥ជាឆ្នាំមានអត្ថន័យសំខាន់ពិសេសដំណើរការមហាសន្និបាតបក្សភាគគ្រប់ ជាន់ថ្នាក់មានទិវារំលឹកខួបអនុស្សាវរីយ៍ធំៗនៃប្រជាជាតិនិងប្រទេស​ជាតិ។ អគ្គលេខា បានសង្ឃឹមថា ជួរបញ្ញាវ័នអ្នកវិទ្យាសាស្ត្រសិល្បករនឹងមាន​សំណង​ច្នៃប្រឌិតជាច្រើន មានតំលៃទន្ទឹមនឹងនោះសង្កត់ធ្ងន់ទៅលើភារកិច្ចស្នូល​ចំនួន៤ដែលវៀតណាមត្រូវ ប្រមូលផ្ដុំអនុវត្តក្នុងឆ្នាំ២០១៥។ បន្តអនុវត្តគោលដៅ​ភារកិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម សេចក្តីសំរេចចិត្តមហាសន្និបាតលើកទី១១បាន​ដាក់​ចេញ៕

More