VOV WorldVOV World
ជ័យជំនះប្រវត្តិសាស្ត្រថ្ងៃទី៣០មេសាជាជ័យជំនះរបស់ប្រជាជនឡាវនិងកម្ពុជា
30/04/2015 09:25
(VOV)_នារសៀលថ្ងៃទី២៩ មេសា នៅទីក្រុងហូជីមិញ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានជួបសន្ទនាជាមួយអនុប្រធានរដ្ឋឡាវ ​លោក Bunnhang Vorachit
ជ័យជំនះប្រវត្តិសាស្ត្រថ្ងៃទី៣០មេសាជាជ័យជំនះរបស់ប្រជាជនឡាវនិងកម្ពុជា
អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានជួបសន្ទនាជាមួយអនុប្រធានរដ្ឋឡាវ លោក Bunnhang Vorachit (VOV)_នារសៀលថ្ងៃទី២៩ មេសា នៅទីក្រុងហូជីមិញ អនុប្រធានរដ្ឋវៀតណាម  លោកស្រី Nguyen Thi Doan បានជួបសន្ទនាជាមួយអនុប្រធានរដ្ឋឡាវ ​លោក  Bunnhang Vorachit ប្រធានគណៈប្រតិភូជាន់ខ្ពស់ឡាវដែល ​មកចូលរួម​ពិធីរំលឹក ខួបអនុស្សាវរីយ៍ លើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសវៀតណាម  ( ថ្ងៃទី ៣០ មេសា - ថ្ងៃទី៣០ មេសាឆ្នាំ២០១៥) ។ ​អនុប្រធានរដ្ឋ​ឡាវ​ លោក Bunnhang Vorachit បានវាយតំលៃខ្ពស់ចំពោះអត្ថន័យនៃជ័យជំនះប្រវត្តិ​សាស្ត្រ ទី៣០ មេសា  និងចាត់ទុក នេះក៏គឺជាជ័យជំនះរបស់ប្រជាជនឡាវ និងប្រជាជនកម្ពុជា។ អនុប្រ ធានរដ្ឋទាំងពីររូប ក៏បានឯកភាពវាយតំលៃខ្ពស់ ចំពោះ​ទំនាក់ទំនងមិត្តភាព ប្រពៃ ណី សាមគ្គីភាពជាពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្សទាំង ពីរ រដ្ឋទាំងពីរ រដ្ឋាភិបាលទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិង ឡាវ កំពុងអភិវឌ្ឍន៍ខ្លាំងក្លាពី១ថ្ងៃទៅ១ថ្ងៃ ។ ភាគីទាំងពីរឯកភាពនឹងបន្តសហ ការយ៉ាងស្អិតរមួតជាមួយប្រទេសអាស៊ានផ្សេងៗទៀត ដើម្បីកសាងសហគមន៍ អាស៊ាន នាចុងឆ្នាំ ២០១៥នេះ រួមចំណែកយ៉ាងសកម្មក្នុងសន្តិភាព ស្ថិរភាព កិច្ច សហប្រ​តិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់។ លោកស្រី Nguyen Thi Doan បាន អះអាង​ថា៖ ​វៀតណាមនឹងគាំទ្រ និងសហប្រតិបត្តិការយ៉ាងស្អិតរមួត ដើម្បីឡាវ បំពេញ​តួនាទីជាប្រធានអាស៊ាននាឆ្នាំ ២០១៦ ប្រកបដោយជោគជ័យ៕

More