VOV WorldVOV World
ការចរចារចតុភាគីអំពីវិបត្តិនៅអ៊ុយក្រែនធ្លាក់ចូលក្នុងភាពទាល់ច្រក
18/08/2014 07:17
(VOVworld) – នាថ្ងៃទី ១៧ សីហា នៅទីក្រុងប៊ែរឡាំង រដ្ឋមន្ត្រីការបរទេសរបស់អាល្លឺម៉ង់អ៊ុយក្រែនរុស្ស៊ីនិង បារាំងបានជួបពិភាក្សាសំដៅស្វែងរកដោះស្រាយទៅលើ វិបត្តិនៅអ៊ុយក្រែន។
ការចរចារចតុភាគីអំពីវិបត្តិនៅអ៊ុយក្រែនធ្លាក់ចូលក្នុងភាពទាល់ច្រក
ការចរចារចតុភាគីអំពីវិបត្តិនៅអ៊ុយក្រែនធ្លាក់ចូលក្នុងភាពទាល់ច្រក​ (Image: VNA) (VOVworld) – នាថ្ងៃទី ១៧ សីហា នៅទីក្រុងប៊ែរឡាំង រដ្ឋមន្ត្រីការបរទេសរបស់ អាល្លឺម៉ង់អ៊ុយក្រែនរុស្ស៊ីនិងបារាំងបានជួបពិភាក្សាសំដៅស្វែងរកដោះស្រាយ ទៅលើ វិបត្តិនៅអ៊ុយក្រែន។ ប៉ុន្តែ ភាគីនានាមិនទទួលបានការបោះជំហាន លោតផ្លោះ ណាមួយឡើយ ហើយមិនទាន់សម្រេចបន្តការចរចារដែរឬទេ។ បន្ទាប់ពីជំនួបនេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Walter Steimeiner បាន ឲ្យដឹងថា៖ ទោះបីជាការចរចារបានជួបការលំបាកជាច្រើនក្តី ប៉ុន្តែ ភាគីនានានៅ ទទួលបានចំណុចមួយចំនួន។ ចតុភាគីបានពិភាក្សាអំពីរបៀបឆ្ពោះទៅបទឈប់ បាញ់ ការបង្កើនត្រួតពិនិត្យនៅតំបន់ខ្សែព្រំដែនរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏ដូចជា ការផ្តល់ជំនួយមនុស្សធម៌សំរាប់ប្រជាជននៅតំបន់វិបត្តិផងដែរ៕

More