ការចរចារអាស៊ាន-សហរដ្ឋអាមេរិកលើកទី២៥
23/05/2012 09:11
VOV-ក្នុងថ្ងៃទី២១នឹងទី២២ឧសភាឆ្នាំ២០១២ នៅរដ្ឋធានីម៉ានីលរបស់ភីលីពីន បានប្រព្រិត្ត ទៅការចរចារអាស៊ាន-អាមេរិកលើកទី២៥។

ការចរចារអាស៊ាន-អាមេរិក(រូបថត៖Internet) VOV- ក្នុងថ្ងៃទី២១នឹងទី២២ឧសភាឆ្នាំ២០១២ នៅរដ្ឋធានីម៉ានីលរបស់ភីលីពីន បានប្រព្រិត្តទៅការចរចារអាស៊ាន-អាមេរិកលើកទី២៥។នេះជាកិចប្រជុំប្រចាំឆ្នាំ ថ្នាក់ អនុរដ្ឋមន្រ្តីការបរទេសក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក។នៅក្នុងកិចប្រជុំនេះបណ្តាប្រទេសបានវាយតំលៃចំពោះលទ្ធផល ដែលទទួលបាន ក្នុងទំនាក់ទំនងនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននឹង អាមេរិក លទ្ធផលនៃការ អនុវត្តបណ្តាសេចក្តីសំរេចរបស់សន្និសីទជាន់ខ្ពស់ អាស៊ាន-អាមេរិកលើកទី៣នាខែ វិច្ឆិកាឆ្នាំ២០១១ បណ្តាគំរោងការណ៏សហប្រតិ បត្តិការអាស៊ាន-អាមេរិកដំណាក់កាល ២០១១-២០១៥ នឹងការព្រមព្រៀង ក្របខ័ណ្ឌអំពីពាណិជ្ជកម្មនឹងវិនិយោគ( TIFA)។អាមេរីកបានអះអាងជាថ្មីម្តង ទៀតនូវគោលនយោបាយផ្សារភ្ជាប់ជាមួយតំបន់អាស៊ី- ប៉ាស៊ីហ្វីច តាមរយះកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងពហុភាគីព្រមទាំងសង្កត់ធ្ងន់ថា៖ យកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើគ្រប់វិស័យ ពិសេសគឺ សេដ្ឋកិច្ចពាណិជ្ជកម្ម។នៅក្នុងកិច្ចប្រជុំនេះបណ្តាប្រទេសបាន សង្កត់ធ្ងន់ទៅលើ សារសំខាន់នៃកិច្ចសហប្រតិបត្តិការដើម្បីសន្តិ-ភាពសន្តិសុខ នឹងស្ថិរភាពនៅក្នុង តំបន់ធានាសន្តិសុខនឹងសេរីភាពក្នុងនាវាចរណ៏ដោះស្រាយ បណ្តាជំលោះដោយ ច្បាប់អនតរជាតិនឹង អនុសញ្ញាអង្គការសហប្រជាជាតិអំពី ច្បាប់សមុទ្រ(UNCLOS ) ឆ្នាំ១៩៨២។ ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តី ការបរទេសវៀតណាម Pham Quang Vinh បានសង្កត់ធ្ងន់ទៅលើបណ្តាការ ខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាង សហគម ជំរុញខ្លាំងការតភ្ជាប់នឹងកិច្ច សហប្រតិបត្តិការក្នុងតំបន់ដើម្បីគោលដៅរួម គឺសន្តិភាពស្ថិរភាពនឹងការ អភិវឌ្ឌ្យន៏។ស្តីអំពីទឹសដៅខាងមុខ អនុរដ្ឋមន្រ្តីការបរទេស វៀតណាមបានស្នើ ភាគីទាំង២ផ្តល់អាទិភាពដល់ការបង្កើនកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណីជ្ជកម្មវិនិយោគវិទ្យាសាស្រ្តបច្ចេកវិជ្ជា នឹងរួមសហការយ៉ាងជិតស្និទ្ធ នៅ តាមបណ្តាវេទីការប្រចាំតំបន់សំដៅលើកទំនាក់ទំនងដៃគូអាស៊ាន-អាមេរិកឡើង កំពស់ថ្មី១ដើម្បីសន្តិភាពស្ថិរភាពកិចសហប្រតិបត្តិការ នឹងការអភិវឌ្ឌ្យន៏ នៅក្នុងតំបន់៕
Related





