VOV WorldVOV World
ការជួបប្រាស្រ័យមិត្តភាពរំលឹកខួបលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវនៅឥណ្ឌ
30/07/2012 08:52
VOV-ក្នុងឱកាសរំលឹកខួបលើកទី៥០ទិវាបង្កើតទំនាក់ ទំនងការទូត​វៀត​ណាម​-ឡាវ (ទី៥កញ្ញា) និងលើកទី ៣៥ចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព ​សហប្រតិបត្តិការនិងអភិវឌ្ឍន៍វៀតណាម-ឡាវ (ទី១៨ កក្កដា) នាយប់ថ្ងៃទី២៩​កក្កដា​ស្ថានទូតវៀតណាម គណៈប្រតិភូវៀតណាមប្រចាំនៅសមាគមន៍​បណ្ដា ប្រជាជាតិអាស៊ី-អាក្នេយ៍(អាស៊ាន) រួមជាមួយស្ថានទូត ឡាវនិងគណៈប្រតិភូ​ឡាវប្រចាំនៅអាស៊ាននៅឥណ្ឌូ នេស៊ីបានរៀបចំពិធីជួបប្រាស្រ័យមិត្តភាព។
VOV-ក្នុងឱកាសរំលឹកខួបលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូត​វៀត​ណាម​ -ឡាវ (ទី៥កញ្ញា) និងលើកទី៣៥ចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព​សហប្រតិបត្តិការនិងអភិវឌ្ឍន៍វៀតណាម-ឡាវ (ទី១៨កក្កដា) នាយប់ថ្ងៃទី២៩​ កក្កដា​ស្ថានទូតវៀតណាម គណៈប្រតិភូវៀតណាមប្រចាំនៅសមាគមន៍​បណ្ដា ប្រជាជាតិអាស៊ី-អាក្នេយ៍(អាស៊ាន) រួមជាមួយស្ថានទូតឡាវនិងគណៈប្រតិភូ​ឡាវប្រចាំនៅអាស៊ាននៅឥណ្ឌូនេស៊ីបានរៀបចំពិធីជួបប្រាស្រ័យមិត្តភាព។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី Nguyen Xuan Thuy បាន​លើក​ ច្បាស់ថា​បន្តប្រពៃណីនិងពាក្យទូន្នានរបស់ប្រធានហូជីមិញនិងប្រធាន Kaysone Phomvihan ប្រទេសទាំងពីរវៀតណាមនិងឡាវកំពុងរួមគ្នាលើផ្លូវ កសាងប្រទេស​ដើម្បីសុភមង្គលនិងភាពសម្បូររុងរឿងរបស់ប្រជាជន។ ឯកអគ្គរដ្ឋទូតបានអះអាងថា​ទំនាក់ទំនងពិសេស​រវាងប្រទេសទាំងពីរវៀត ណាម-ឡាវកំពុងបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ តាមរយៈ​នោះរួមចំណែក កសាងនិងអភិវឌ្ឍន៍ចំណងមិត្តភាពប្រពៃណីសាមគ្គីភាពពិសេស​រវាង ប្រទេសទាំងពីរឡើងកំពស់ថ្មី៕