VOV WorldVOV World
ការនាំចេញជលផលទទួលផលប្រយោជន៍ច្រើនបំផុតពីកិច្ចព្រមព្រៀង FTA រវាងវៀតណាមនិង EAEU
06/11/2016 08:39
(VOVworld) – គិតតាំងពីខែ តុលា ឆ្នាំ ២០១៦​ កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាមនិងសម្ព័ន្ធភាព សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ចូលជាធរមានជាផ្លូវ ការក្រោយរយៈពេល ២ ឆ្នាំដំណើរការចរចារ។
ការនាំចេញជលផលទទួលផលប្រយោជន៍ច្រើនបំផុតពីកិច្ចព្រមព្រៀង FTA រវាងវៀតណាមនិង  EAEU
ការនាំចេញជលផលទទួលផលប្រយោជន៍ច្រើនបំផុតពីកិច្ចព្រមព្រៀង FTA រវាងវៀតណាមនិង EAEU (VNA) (VOVworld) – គិតតាំងពីខែ តុលា ឆ្នាំ ២០១៦​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី  រវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ចូលជាធរមានជាផ្លូវ ការក្រោយរយៈពេល ២ ឆ្នាំដំណើរការចរចារ។ តាមនោះ ៩០% នៃពន្ធនាំចូល ត្រូវ បានកាត់បន្ថយ ក្នុងនោះ ៥៩% ប្រភេទពន្ធត្រូវបានលុបចោលទាំងស្រង។ នេះ គឺជាប្រៀបខ្លាំងធំសំរាប់វៀតណាមក្នុងការប្រកួតប្រជែងនឹងប្រទេសផ្សេងៗលើ ពិភពលោក ក្នុងពេលដែល ការនាំចេញនាំចូលទំនិញទៅកាន់ទីផ្សារនៃបណ្ដា ប្រទេសជាសមាជិក EAEU ត្រូវបានបង្កលក្ខណៈងាយស្រួលបំផុត។ ជលផល នឹងជាផ្នែកដែលទទួលបានផលប្រយោជន៍ច្រើនបំផុត។ កំរិតពន្ធនាំចេញនាំ ចូល ជលផលពីវៀតណាមនឹងត្រូវបានកាត់បន្ថយពី ១០% ដល់ ០% ក្នុងនោះ មានមុខ ទំនិញជលផលកែច្នៃ។ វៀតណាមក៏ទទួលបានបទដ្ឋានប្រភពដើម ទំនិញបតបែន ចំពោះមុខទំនិញជលផលកែច្នៃ ៖ កំប៉ុងដូចជាត្រីធុនណានិង អង្កង៕ 

More