ការញ្ជួយដីនៅនេប៉ាល៖ បរិមាណជនរងគ្រោះបន្តកើនឡើង
28/04/2015 08:43
(VOVworld) – តាមព័ត៌មានថ្មីបំផុតពីមជ្ឈដ្ឋានមន្ត្រីរបស់នេប៉ាលបានឲ្យដឹងថា៖ បរិមាណជនត្រូវស្លាប់ក្នុងការញ្ជួយដីដែលបានកើតមានឡើងនាថ្ងៃទី ២៥ មេសា កន្លងទៅបានកើនឡើង ៤៤០០ នាក់និង ៨៥០០ នាក់ទៀតរងរបួស។

ការញ្ជួយដីនៅនេប៉ាល៖ បរិមាណជនរងគ្រោះបន្តកើនឡើង (Image: VOV) (VOVworld) – តាមព័ត៌មានថ្មីបំផុតពីមជ្ឈដ្ឋានមន្ត្រីរបស់នេប៉ាលបានឲ្យដឹងថា៖ បរិមាណជនត្រូវស្លាប់ក្នុងការញ្ជួយដីដែលបានកើតមានឡើងនាថ្ងៃទី ២៥ មេសា កន្លងទៅបានកើនឡើង ៤៤០០ នាក់និង ៨៥០០ នាក់ទៀតរងរបួស។ នៅរដ្ឋធានី Kathmandu មនុស្សរាប់ពាន់នាក់នៅកំពុងដេកតាមវិថីឧទ្យាននានាក្នុងអាកាសធាតុ ត្រជាក់ដោយសារព្រួយថា៖ បណ្ដាផ្ទះអាចដួលរលំ។ នាបច្ចុប្បន្ន ជំរុំជួយសង្គ្រោះ ចំនួន ២១ ត្រូវបានបង្កើត។ ក្នុងពេលនោះ ទំនិញជួយឧបត្ថម្ភនិងបណ្ដាក្រុមជួយ សង្គ្រោះមកពីប្រទេសរាប់សិបលើពិភពលោកកំពុងមកកាន់នេប៉ាល។ អ.ស.ប. បានរំដោះប្រាក់ ចំនួន ១៥ លានដុល្លាអាមេរិកតាមរយៈមូលនិធិទប់ទល់ជាបន្ទាន់ របស់ អ.ស.ប. (CERF) សំដៅអនុញ្ញាត្តឲ្យបណ្ដាអង្គការមនុស្សធម៌អន្តរជាតិបង្កើន យុទ្ធនាការជួយឧបត្ថម្ភប្រជាជននេប៉ាល។ តាមអ្នកវិទ្យាសាស្ត្រភូគព្ភវិទូអាមេរិក បានឲ្យដឹងថា៖ រដ្ឋធានី Kathmandu នៃប្រទេសអាចត្រូវបានបំលាស់ទី ៣ ម៉ែត្រ តាមទិសត្បូង៕
Related




